Haaland ​បង្ហាញ​ខ្លួន​ដំបូង​ឱ្យ Dortmund ​រក​បាន Hat-trick ​តែ​ម្ដង​

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Erling Haaland ​បាន​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម Dortmund ​នឹង​រក​បាន Hat-trick ​តែ​ម្ដង ជួយ​ក្រុម​យក​ឈ្នះ​លើ ​Augsburg ​បាន​ក្នុង​លទ្ធផល ​៥-៣​។ក្នុង​ក្របខណ្ឌ​លីគ​កំពូល​អាល្លឺម៉ង់​នៅ​យប់មិញ​នេះ ​ក្រុម Augsburg ​ដែល​ជា​ម្ចាស់​ផ្ទះ​ធ្វើ​បាន​ល្អ​មែនទែន ដោយ​អាច​នាំ​មុខ​លើ​ក្រុម​ភ្ញៀវ Dortmund ​បាន ៣-១ ​ប៉ុន្តែ​អ្វី​គ្រប់​យ៉ាង​បាន​ផ្លាស់​ប្ដូរ ​នៅ​ពេល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Haaland ​ប្ដូរ​ចូល។ ​នៅ​ត្រឹម​២០​នាទី​ប៉ុណ្ណោះ Haaland ​អាច​រក​បាន​ដល់​ទៅ​៣​គ្រាប់ ​និង​ជា​ចំណែក​ធំ​មួយ​សម្រាប់​ក្រុម​វាយ​បក​យក​ឈ្នះ​បាន ​ក្នុង​លទ្ធផល​មិន​គួរ​ឱ្យ​ជឿ ៥-៣ ​វិញ​នោះ។

Haaland ​នេះ គឺ​ជា​ខ្សែ​ប្រយុទ្ធ​ម្នាក់​ដែល​ក្រុម Man Utd ​ចង់​បាន​និង​តាម​ទិញ​ខ្លាំង​មែនទែន ​ប៉ុន្តែ​ដោយសារ​តែ​ខុស​លក្ខខណ្ឌ​គ្នា​បន្តិច​ប៉ុណ្ណោះ ធ្វើ​ឱ្យ​បិសាច​ក្រហម​មិន​អាច​សម្រេច​ការ​ផ្ទេរ​បាន។ ​ដោយ​បាន​ប្រគល់​កីឡាករ​ល្អ​នេះ ​ឱ្យ​ទៅ​ខាង Dortmund ​ឯ​ណោះ​វិញ ​ក្នុង​តម្លៃ​ខ្លួន​ត្រឹម​តែ​១៨​លាន​ផោន​ប៉ុណ្ណោះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT