គ្រូជម្រើសជាតិកម្ពុជា U-19 ៖ ” ក្រុមរបស់យើងមានបញ្ហាក្នុងការបំបែកប្រព័ន្ធការពាររបស់ម៉ាឡេស៊ី “

កម្ពុជា បានរងបរាជ័យលើកដំបូងក្នុងការចូលរួមប្រកួតពានរង្វាន់ AFF U-19 Championship 2018 ដែលរៀបចំឡើងនៅប្រទេសឥណ្ឌូនេស៊ី ក្រោមលទ្ធផល ២-០ ទល់នឹងយុវជនម៉ាឡេស៊ី ខណៈដែលគ្រូបង្វឹកពួកគេ បានសារភាពថា ក្រុមខ្លួនមានបញ្ហាញក្នុងការបំបែកប្រព័ន្ធការពាររបស់ម៉ាឡេស៊ី ។

លោក Musashi Mizushima ៖ « ពួកយើងមានបញ្ហាកីឡាករមួយចំនួនរងរបួស កាលពីប្រកួតដំបូង ទល់នឹងព្រុយណេ ។ ដូចនេះយើងសង្ឃឹមថាអាចកែប្រែវាបានប្រសើរវិញនៅប្រកួតបន្ទាប់ទៀត » ។

ផ្ទុយទៅវិញ បើទោះបីជាឈ្នះកម្ពុជា ២ ទល់នឹង ០ ក៏ពិតមែន ប៉ុន្តែគ្រូបង្វឹករបស់ក្រុមម៉ាឡេស៊ី បានបង្ហាញចំណាប់អារម្មណ៍ថា ក្រុមរបស់លោកមានបញ្ហានៅក្នុងការបញ្ចប់ទី ព្រោះមានឱកាស ៣ ទៅ ៤ដង ដែលមិនបានសម្រេច យ៉ាងណាមិញលោកនឹងរំពឹងថាកូនក្រុមធ្វើបានល្អនៅប្រកួតក្រោយ ។

សូមបញ្ជាក់ថា គិតត្រឹម ២ប្រកួត ទីម័រខាងកើត ឈរកំពូលតារាងពូល B មាន ៤ពិន្ទុ តាមពីក្រោយដោយ កម្ពុជា និងម៉ាឡេស៊ី មាន ៣ពិន្ទុស្មើគ្នា ។

ប្រកួតក្រោយ កម្ពុជា ជួប មីយ៉ាន់ម៉ា ខណៈដែល ម៉ាឡេស៊ី ជួប ព្រុយណេ នៅថ្ងៃទី ៦ ខែ កក្កដា ខាងមុខ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT