ប៉ះ Sevilla ​យប់​នេះ Real Madrid ​គ្មាន​វត្តមាន Bale , Valverde ​និង Ramos ​ទេ​

​ក្រុម Real Madrid ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Sevilla ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​សប្ដាហ៍​ទី​២០។

​វា​នឹង​ក្លាយ​ជា​ជំនួប​តឹងតែង​មួយ​នៅ La Liga ​ត្បិត​អី​ក្រុម Sevilla ​កំពុង​ធ្វើ​បាន​ល្អ​ដូច​នឹង​ក្រុម Real Madrid ​ដែរ។ ​ក្រុម​ភ្ញៀវ​មួយ​នេះ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​៤ ​ចាញ់​ក្រុម Real Madrid ​តែ​៥​ពិន្ទុ​ប៉ុណ្ណោះ។ ​ខណៈ​ដែល​ក្រុម​របស់​លោក Zidane ​ក៏​អវត្តមាន​កីឡាករ​សំខាន់​ច្រើន​ដែរ​ដូចជា Gareth Bale , Valverde ​និង Ramos ​ជា​ដើម។

អ្នក​ចាត់ការ Zidane ​បាន​និយាយ​មុន​ការ​ប្រកួត​ផង​ដែរ​ថា​៖ “វា​នឹង​ក្លាយ​ជា​ប្រកួត​ពិបាក​សម្រាប់​យើង។ យើង​បាន​អវត្តមាន​កីឡាករ​សំខាន់​ច្រើន ប៉ុន្តែ​ខ្ញុំ​គិត​ថា​យើង​អាច​មាន​អ្នក​ជំនួស​ពួកគេ​បាន។ យើង​បាន​រៀប​ចំ ​នឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ​ល្អ​មើល ​សម្រាប់​អ្នក​គាំទ្រ​របស់​យើង”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT