Klopp ​៖​ការ​ប្ដូរ​ពេល​ប្រកួត​ Africa Cup ​នឹង​ធ្វើ​ឱ្យ​ក្លឹប​នៅ​អឺរ៉ុប ពិចារណា​ទិញ​កីឡាករ​ក្នុង​ទ្វីប​នេះ

​ការ​ប្រកួត​ពាន​រង្វាន់ Africa Cup of Nations ​បាន​ផ្លាស់​ប្ដូរ​ពេល​ប្រកួត​ហើយ ​ដោយ​មក​លេង​នៅ​ខែ​មករា​និង​កុម្ភៈ​វិញ​ម្ដង ​ដែល​ការ​ប្ដូរ​នេះ ​នឹង​ធ្វើ​ឱ្យ​មាន​ផល​អាក្រក់​ច្រើន​សម្រាប់​កីឡាករ​នៅ​តំបន់ Africa ​លេង​នៅ​អឺរ៉ុប។

ពាន​រង្វាន់​ប្រចាំ​តំបន់​ខាង​លើ​នេះ ​ដំបូង​លេង​នៅ​ខែ​មករា​នេះ​ឯង ប៉ុន្តែ​ដោយសារ​តែ​មាន​ការ​ចរចា​ច្រើន ទើប​ពួកគេ​សម្រេច​ចិត្ត​ប្ដូរ​ទៅ​លេង​នៅ​រដូវ​ក្ដៅ​វិញ ​កាល​ពី​ឆ្នាំ ២០១៩​កន្លង​ទៅ។ ​ការ​ប្ដូរ​ទៅ​លេង​នៅ​រដូវ​ក្ដៅ គឺ​កីឡាករ​អាហ្វ្រិក​ដែល​លេង​នៅ​ពាន​រង្វាន់​ក្នុង​តំបន់​អឺរ៉ុប ​មាន​ឱកាស​បាន​ចូល​លេង​ច្រើន។ តែ​សម្រាប់​រដូវ​កាល​ឆ្នាំ​២០២១​ខាង​មុខ​នេះ​វិញ ​ពួកគេ​នឹង​ត្រលប់​ទៅ​លេង​នៅ​ខែ​មករា​ដូច​រាល់​ដង​វិញ​ហើយ ​ដូច្នេះ​វា​អាច​នឹង​មាន​ផល​អាក្រក់​ច្រើន​សម្រាប់​កីឡាករ​លេង​នៅ​អឺរ៉ុប ​ព្រោះ​ជាន់​ក្លឹប​អាជីព​លេង​ដែរ។

លោក Klopp មើល​ឃើញ​ថា​ប្រសិន​បើ​ពាន​រង្វាន​នេះ ​លេង​នៅ​ខែ​មករា ​ដើម​ឆ្នាំ​មែន​នោះ ​ក្រុម​កីឡាករ​នៅ​តំបន់​អាហ្វ្រិក​អាច​នឹង​ជួប​បញ្ហា ព្រោះ​ក្លឹប​នៅ​អឺរ៉ុប​ប្រហែល​ជា​ពិចារណា​ឡើង​វិញ ចំពោះ​ការ​ទិញ​កីឡាករ​ពី​តំបន់​នេះ។ ​ក្រុម​កីឡាករ​ដូចជា Salah , Mane ​ជា​ដើម ​នឹង​ខកខាន​លេង​ឱ្យ​ក្រុម Liverpool ដោយសារ​តែ​ពួកគេ​ត្រូវ​លេង​ឱ្យ​ជម្រើស​ជាតិ​ក្នុង​ពាន Africa Cup ​៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT