ផ្លូវការ! Inter Milan ​ទិញ Ashley Young ​បាន​ហើយ ​កុងត្រា​៦​ខែ​

​Ashley Young ​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​លេង​ឱ្យ​ក្លឹប Inter Milan ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​១,៥​លាន​ផោន ​កុងត្រា​៦​ខែ ​និង​មាន​លក្ខខណ្ឌ​អាច​បន្ដ​បាន​ទៀត​ប្រសិន​បើ​រូបគេ​លេង​បាន​ល្អ។

កីឡាករ​វ័យ​៣៤​ឆ្នាំ​នេះ ចូល​រួម​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United ​តាំង​ពី​ឆ្នាំ ២០១១ ​ហើយ​ក៏​ធ្លាប់​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ផង​ដែរ។ ដោយ​បច្ចុប្បន្ន​វ័យ​កាន់​តែ​ជ្រេ ​និង​មិន​មាន​ឱកាស​បាន​លេង​ផង ទើប​រូបគេ​សម្រេច​ចិត្ត​ចាកចេញ​ពី Old Trafford ​ដើម្បី​ស្វែង​រក​ក្លឹប​ថ្មី​លេង​តែម្ដង។ ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​នៅ​ក្លឹប Inter Milan ​កីឡាករ​ខាង​លើ​នេះ សង្ឃឹម​បាន​ចូល​លេង​ខ្លះ​ដើម្បី​ជួយ​ក្រុម​ប្រជែង​ពាន​ជាមួយ Juventus ​។

Young ​បាន​សរសេរ​សារ​អរគុណ​ដល់​ក្រុម Man Utd ​និង​អ្នក​គាំទ្រ ដែល​បាន​ជួយ​ជ្រោមជ្រែង​រូបគេ​ជា​ច្រើន​ឆ្នាំ​ផង​ដែរ។ Old Trafford ​គឺ​ជា​ផ្ទះ​ទី​២​របស់​គេ ​ហើយ​នឹង​មិន​អាច​ភ្លេច​បាន​ឡើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT