ខ្ញី​ចាស់ Cristiano Ronaldo ឈ្នះ​នាម​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​ធ្នូ​ឲ្យ​ក្លឹប Juventus

ត្បិត​ស្ថិត​ក្នុង​វ័យ ៣៤ ឆ្នាំ​ទៅ​ហើយ​ក្តី ប៉ុន្តែ Cristiano Ronaldo នៅ​តែ​បន្ត​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ជា​បន្តបន្ទាប់​ដដែល រហូត​ដល់​ខែ​ធ្នូ ឆ្នាំ ២០១៩ កន្លង​ទៅ​រូប​គេ​បាន​ឈ្នះ​នាម​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​ទៀត​ផង។

Player of the Month សម្រាប់​ខែ​ធ្នូ បាន​ធ្លាក់​មក​លើ​ឈ្មោះ​ Crisitano Ronaldo បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រក​បាន ៦ គ្រាប់​ក្នុង ៦ ប្រកួត​សរុប​ឲ្យ​សេះ​បង្កង់។ ក្នុង​នោះ​ក៏​បូក​បញ្ចូល​ទាំង​បច្ចេកទេស​ហក់​តែត​បាល់​កម្ពស់​ជាង ២ ម៉ែត្រ​កន្លង​ទៅ​ដូច​គ្នា។

គួរ​រំឭក​ថា​បើ​រាប់​រដូវ​កាល ២០១៩/២០ នេះ​សុទ្ធ CR7 ឆ្លង​កាត់​បាន ២៣ ប្រកួត​សរុប​ហើយ រក​បាន ១៦ គ្រាប់​និង Assist ២ លើក​ឲ្យ Juventus៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT