ភ្នំ​ពេញក្រោនតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូបង្គោលពេញ​សិទ្ធិ

ក្លិប​ភ្នំពេញ​ក្រោន​បាន​ប្រកាស​តែងតាំងលោក ស៊ុំ វណ្ណា​ជា​គ្រូ​បង្គោល​ពេញ​សិទ្ធិហើយ​នៅ​ថ្ងៃ​នេះ​បន្ទាប់​កាន់​ដំណែង​ជា​គ្រូ​ជំនួយ​អស់​រយៈ​ពេល​ជិត​មួយឆ្នាំ​កន្លង​មក។

ប្រភព​វេបសាយ​របស់​ក្លិបបាន​ឲ្យ​ដឹង​ថ លោក ស៊ុំ វណ្ណា បានចូលរួមជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោន កាលពីរដូវកាល២០១៩ ក្នុងនាមជាជំនួយការគ្រូបង្វឹក និងបានប្រកាសតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino ដែលត្រូវបានក្លឹបសម្រេចចែកផ្លូវកាលពីខែឧសភាឆ្នាំ ២០១៩។

ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្នពេញមួយរដូវកាល២០១៩ លោក ស៊ុំ វណ្ណា បានដឹកនាំក្រុមចំនួន២៥ប្រកួត ឈ្នះ១៦ ស្មើ៤ និង៥ គ្រប់ការប្រកួតពានរង្វាន់ទាំងអស់(លីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោហ៊ុន សែន)។

គ្រូបង្វឹកវ័យ៣៩ឆ្នាំរូបនេះ បានសាងស្នាដៃនារដូវកាលដំបូងដោយជួយឲ្យក្រុមទទួលបានចំណាត់ថ្នាក់លេខ៣នៅក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩ និងបញ្ចប់ចំណាត់ថ្នាក់លេខ៦ ក្នុងលីគកំពូលកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT