Asley Young រក​ឃើញ​ទ្រនំ​ថ្មី​ហើយ ដោយ ManU ព្រមលក់ចេញក្នុងតម្លៃខ្លួនប៉ុណ្ណេះ

បុរស​វ័យ ៣៤ ឆ្នាំ​សញ្ជាតិ​អង់គ្លេស ដែល​លេង​នៅ​តំណែង​ខ្សែ​ការពារ​ស្លាប​របស់​ក្លឹប​បិសាច​ក្រហម Manchester United នឹង​ត្រូវ​ផុត​កុងត្រា​នា​បញ្ចប់​រដូវ​កាល ២០១៩/២០ នេះ។ ប៉ុន្តែ​បើ​តាម​របាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា​ក្លឹប​បិសាច​ក្រហម​បាន​ព្រមព្រៀង​លក្ខខណ្ឌ​មួយ​ជាមួយ​នឹង​ក្លឹប Inter Milan ហើយ។

Young មានតម្លៃខ្លួនផ្ទេរចេញប្រមាណ ១,៥ លាន​អឺរ៉ូ ឬ ១,៣ លាន​ផោន សម្រាប់​ការ​ទៅ​ចូលរួម​នៅ​ក្លឹប Inter Milan។ តាម​ប្រភព​ដដែល​សង្កត់​ធ្ងន់​ថា​រូប​គេ​នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​សុក្រ​ទី ១៧ មករា​នេះ​ហើយ។

រំឭក​ថា Young បាន​បង្ហាញ​ខ្លួន​សរុប ១៨ លើក​នា​រដូវ​កាល​នេះ​ឲ្យ​បិសាច​ក្រហម ដោយ​រក​បាន​មួយ​គ្រាប់​ក្នុង​ជំនួប​ទល់ AZ Alkmaar នៅ​ប្រកួត Europa League កន្លង​ទៅ។ បើ​សរុប​ក្នុង​រយៈ​ពេល​ជិត ១០ ឆ្នាំ​គឺ​គេ​បង្ហាញ​ខ្លួន​សរុប ២៦១ លើក និង​រក​បាន ១៩ គ្រាប់៕ ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT