គ្រូ​ថ្មី Barcelona ​ត្រូវ​ការ​ឈ្នះ La Liga ​ទើប​អាច​បន្ដ​តំណែង​រដូវ​កាល​ក្រោយ​

​លោក ​Quique Setien ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម FC Barcelona ​កំពុង​ដឹក​នាំ​ក្រុម​ហ្វឹកហាត់​ទម្រង់​លេង​ថ្មី​របស់​ខ្លួន ​ក៏​ដូចជា​សម្រប​ខ្លួន​ឱ្យ​កីឡាករ​ទាំង​អស់​យល់​ពី​អ្វី​ដែល​លោក​ចង់​បាន។

​លោក​បាន​ហៅ​កីឡាករ​ទាំង​អស់​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​គ្នា​ថែម​ទៀត​កាល​ពី​ម្សិលមិញ ដើម្បី​ឱ្យ​ការ​ទំនាក់ទំនង​កាន់​តែ​ជិតស្និទ្ធ។ ​អ្វី​ដែល​លោក​ត្រូវ​ធ្វើ​បន្ថែម​ទៀត ​ហើយ​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​នោះ គឺ​ការ​ឈ្នះ​ពាន​រង្វាន់ La Liga ​នា​រដូវ​កាល​នេះ។ ​មិន​ទាន់​និយាយ​ដល់ UEFA Champions League ​ឡើយ ​ប៉ុន្តែ​លោក​ Quique Setien ​ត្រូវ​យក La Liga ​ឱ្យ​បាន ​បើ​ចង់​រក្សា​តំណែង​បាន​ដឹក​នាំ​ក្រុម​អ្នក​មាន​បុណ្យ​បន្ដ​នា​រដូវ​កាល​ក្រោយ។

​បច្ចុប្បន្ន​ក្រុម Barcelona ​ស្ថិត​នៅ​កំពូល​តារាង​ស្រាប់​ទៅ​ហើយ ប៉ុន្តែ​ពួកគេ​ត្រូវ​ប្រជែង​ខ្លាំង​ជាមួយ​ក្រុម Real Madrid ​ព្រោះ​ពួកគេ​មាន​ពិន្ទុ​ស្មើ​គ្នា។ គេ​ជឿ​ថា​នេះ​ក៏​ជា​រឿង​ពិបាក​សម្រាប់​អ្នកចាត់ការ​វ័យ​៦១​ឆ្នាំ​ខាង​លើ​ផង​ដែរ ត្បិត​អី​ក្រុម​លោក Zidane ​ពេល​នេះ​ក៏​កំពុង​លេង​ត្រូវ​ជើង​គ្នា​បាន​ល្អ​ខ្លាំង​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT