ក្រោយពីចប់ការប្រកួតជាមួយក្រុម Southampton នៅថ្ងៃទី១ខែកុម្ភៈខាងមុខនេះ ក្រុម Liverpool នឹងត្រូវមានពេលសម្រាករដូវរងា២សប្ដាហ៍ឯណោះ។
ជាធម្មតាការសម្រាករដូវរងានេះ ក្រុមនៅលីគអង់គ្លេសភាគច្រើនបាននាំកូនក្រុមទៅបោះជំរំហ្វឹកហាត់នៅក្រៅប្រទេស ដែលមានអាកាសធាតុល្អ។ តែសម្រាប់សម្រាប់ក្រុម Liverpool វិញ នាឆ្នាំនេះពួកគេបែរជាមិនទៅណាឡើយ។ លោក Klopp បានបញ្ជាក់ថាលោកនឹងឱ្យកីឡាករទាំងអស់សម្រាក១សប្ដាហ៍ពេញតែម្ដង ជាការតបស្នងនូវការខិតខំប្រឹងប្រែងរបស់ពួកគេ ជួយក្រុមឈរកំពូលតារាង។
ក្រុម Liverpool នឹងត្រូវតតាំងជាមួយក្រុម Manchester United នៅយប់ម៉ោង១១:៣០នាទីថ្ងៃអាទិត្យចុងសប្ដាហ៍នេះ ដែលជាការប្រកួតមួយស្វិតស្វាញបំផុត។ កាលពីជើងទី១កន្លងទៅ ពួកគេលេងស្មើគ្នា ១-១ ប៉ុណ្ណោះ៕ប្រភព៖ Dailymail