Park Hang-seo៖ ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ការ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​របស់​វៀតណាម​

​ក្រុម U23 ​វៀតណាម ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ AFC U23 Championship ​ហើយ ​ក្រោយ​ពី​បរាជ័យ​ក្រោម​ថ្វី​ជើង​កូរ៉េ​ខាង​ជើង​ក្នុង​លទ្ធផល ២-១ ​កាល​ពី​យប់មិញ​នេះ​។

​លោក Park Hang-seo ដែល​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “យើង​លេង​៣​ប្រកួត ស្មើ​២​និង​ចាញ់​១ ​កាល​ពី​២​ឆ្នាំ​មុន ​យើង​ជា​ក្រុម​ជើង​ឯក​រង​នៃ​ព្រឹត្តិការណ៍​នេះ​។ ដូច្នេះ​នេះ​ជា​លទ្ធផល​គួរ​ឱ្យ​ខក​ចិត្ត​មួយ​សម្រាប់​ឆ្នាំ​នេះ​។ ​ខ្ញុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រឿង​នេះ ​កីឡាករ​របស់​យើង​បាន​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ ប៉ុន្តែ​ពួកគេ​ត្រូវ​ការ​ពង្រឹង​បន្ថែម​ខ្លាំង​ទៀត”។

គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​នេះ ​បាន​បញ្ជាក់​បន្ថែម​ថា​បើ​ទោះ​ជា​ក្រុម U23 ​បរាជ័យ​មែន ប៉ុន្តែ​អ្នក​គាំទ្រ​មិន​ត្រូវ​អស់​សង្ឃឹម​ឡើយ។ ​ក្រុម​វៀតណាម ​នៅ​មាន​ភារកិច្ច​ធំ​១​ទៀត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​វៀតណាម ​ពោល​គឺ​ការ​លេង​នៅ​ពាន​រង្វាន់​វគ្គ​ជម្រុះ World Cup 2022 ​។ ក្នុង​ព្រឹត្តិការណ៍​នេះ វៀតណាម​ជា​ក្រុម​ល្អ​ជាង​គេ​​ហើយ​រំពឹង​ថា​នឹង​ឡើង​ជុំ​បន្ទាប់​ថែម​ទៀត​ផង៕ប្រភព៖ Vnexpress


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT