ក្រុម​ជម្រើស​ជាតិ​បាល់​អោប ​ហ្ស៊ីមបាវេ ​ខឹង​ចិត្ត ដេក​តាម​ចិញ្ចើម​ផ្លូវ ​ព្រោះ​រឿង​តួច​មួយ​

ក្រុម​ជម្រើស​ជាតិ​បាល់​អោប ​ហ្ស៊ីមបាវេ ​ខឹង​ចិត្ត ដេក​តាម​ចិញ្ចើម​ផ្លូវ ​នា​ឱកាស​ទៅ​លេង​វគ្គ​ជម្រុះ World Cup ​នៅ​ប្រទេស​ទុយណេស៊ី។

ពួកគេ​ខឹង​ដោយសារ​តែ​ម្ចាស់​ផ្ទះ ​បាន​រៀប​ចំ​សណ្ឋាគារ​មិន​ល្អ​ឱ្យ​ពួកគេ​ស្នាក់​នៅ។ សណ្ឋាគារ​ដែល​ពួកគេ​ស្នាក់​នៅ​នោះ  មាន​សភាព​មិន​ស្អាត ​ហើយ​អាង​ហែល​ទឹក​ក៏​មិន​ល្អ​ទៀត ទើប​ធ្វើ​ឱ្យ​ក្រុម ហ្ស៊ីមបាវេ ​មិន​ពេញ​ចិត្ត ​ដោយ​សុខ​ចិត្ត​ទៅ​លេង​នៅ​ចិញ្ចើម​ផ្លូវ​តែ​ម្ដង។ ក្រុម​ម្ចាស់​ផ្ទះ​ទុយណេស៊ី ​បាន​បញ្ជាក់​រឿង​មិន​ពេញ​ចិត្ត​នេះ​ដែរ​ថា ​ក្រុម​ជម្រើស​ជាតិ​ហ្ស៊ីមបាវេ ​មិន​ពេញ​ចិត្ត​ចំពោះ​សណ្ឋាគារ​ដែល​មាន​បន្ទប់​គេង​តូច ​អាង​ហែល​ទឹក​មិន​ស្អាត ​ហើយ​ប្រព័ន្ធ Internet ​ដើរ​យឺត​ទៀត។

ចំពោះ​ការ​រៀប​ចំ​មិន​ល្អ​នេះ​ដែរ ​សហព័ន្ធ​បាល់អោប​អាហ្វ្រិក​បាន​ចេញ​មុខ​សុំទោស ​ចំពោះ​ក្រុម​ហ្ស៊ីមបាវេ។ ខណៈ​ដែល​ក្រុម​ការងារ​កំពុង​តែ​រៀប​ចំ ដើម្បី​ឱ្យ​ពួកគេ​ទៅ​គេង​នៅ​សណ្ឋាគារ​ថ្មី​មួយ​ទៀត ​ដែល​មាន​ផាសុកភាព​ល្អ។ ហ្ស៊ីមបាវេ ​នឹង​ត្រូវ​ប្រកួត​ក្រុម​ទុយណេស៊ី ​នៅ​សប្ដាហ៍​នេះ ​ក្នុង​ពាន​រង្វាន់  African Gold Cup ។ ​ប្រសិន​បើ​ក្រុម​ណា​ឈ្នះ​ប្រកួត​នេះ ​ពួកគេ​នឹង​មាន​ឈ្មោះ​ទៅ​លេង​ពាន​រង្វាន់​បាល់​អោប​ពិភពលោក​ World Cup ​៕ប្រភព៖ DailyMail

  • ក្រុម​ជម្រើស​ជាតិ​បាល់​អោប ​ហ្ស៊ីមបាវេ ​ខឹង​ចិត្ត ដេក​តាម​ចិញ្ចើម​ផ្លូវ ​ព្រោះ​រឿង​តួច​មួយ​