សេដ្ឋី​មាន​បំផុត​លំដាប់​ទី ១៣៦ ក្នុង​លោក ចង់​ចាយ​លុយ​ទិញ​យក​ក្លឹប Arsenal

សេដ្ឋី​មាន​ទ្រព្យ​ច្រើន​បំផុត​ក្នុង​តំបន់​អាហ្រ្វិក​លោក Aliko Dangote ​ដែល​ឈរ​លេខ​រៀង​ទី ១៣៦ លើ​ទំព័រ Forbes ​បាន​នឹង​កំពុង​ព្យាយាម​ចង់​ដេញ​ថ្លៃ​ទិញ​យក​ក្លឹប Arsenal នៅ​ឆ្នាំ ២០២១ ខាង​មុខ។

លោក​បាន​ប្រាប់​សារព័ត៌មាន Bloomberg ថា៖ “Arsenal ជា​ក្រុម​ដែល​ខ្ញុំ​ចង់​ទិញ​យក​នៅ​ថ្ងៃ​ណា​មួយ ពោល​អាច​ជា​ឆ្នាំ ២០២១ ដោយ​យើង​ត្រៀម​ចាយ​លុយ​ប្រមាណ ២០ ពាន់​លាន​ដុល្លារ​អាមេរិក”។

លោក​បន្ត៖ “ខ្ញុំ​នឹង​មិន​ទិញ Arsenal នៅ​ពេល​នេះ​ទេ ប៉ុន្តែ​នឹង​ទិញ​នៅ​ពេល​គម្រោងការ​របស់​ខ្ញុំ​ទទួឡ​បាន​ជោគជ័យ ព្រោះ​ខ្ញុំ​ចង់​ឲ្យ​ក្រុមហ៊ុន​ខ្ញុំ​ឈាន​ដល់​កម្រិត​មួយ​ផ្សេង​ទៀត”។

រំឭក​ថា​ក្រោយ Wenger ចាកចេញ​ទៅ ការ​ដឹកនាំ​របស់​គ្រូ​ថ្មី​ជា​បន្តបន្ទាប់​ហាក់​មិន​បាន​ស្រោចស្រង់​ឲ្យ Arsenal ទទួល​បាន​ជោគជ័យ​នោះ​ទេ ដោយ​បច្ចុប្បន្ន​កំពុង​ឈរ​នៅ​លេខ ១០ ក្នុង​ក្របខ័ណ្ឌ Premier League៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT