Xavi Hernandez បានចេញមុខទទួលស្គាល់ថាខ្លួនពិតជាទទួលបានសំណើពីក្លឹប FC Barcelona ពិតមែន ប៉ុន្តែខ្លួនបានបដិសេធព្រោះដោយគិតថាវាហាក់ដូចជាលឿនពេកសម្រាប់ខ្លួន។
ថ្លែងនៅសន្និសីទសារព័ត៌មានមុនឈានដល់ព្រឹត្តិការណ៍ Qatar Cup អតីតកីឡាកររបស់អ្នកមានបុណ្យនិយាយថា៖ “ពិតណាស់ខ្ញុំទទួលបានសំណើពីក្លឹប Barcelona ពេលនៅទីក្រុង Doha តែខ្ញុំមិនព្រម ព្រោះវាលឿនពេកសម្រាប់ខ្ញុំក្នុងការដឹកនាំ Barcelona តែយ៉ាងណាមិញការងារនោះនៅតែស្ថិតក្នុងក្តីស្រមៃរបស់ខ្ញុំដដែល”។
លោកបន្ថែមថាជុំវិញរឿងដែលលោកបានបដិសេធគឺគ្រួសារបានដឹងមុនគេ បន្ទាប់មកបណ្តាកីឡាករដែលតាមដានរឿងនោះ ហើយបច្ចុប្បន្នអារម្មណ៍លោកលែងតប់ប្រមល់និងចាប់ផ្តើមផ្តោតលើការដឹកនាំ Al Sadd បន្តទៀតហើយ៕ ប្រភព៖ BeSoccer