ដឹង​កាលបរិច្ឆេទ​ប្រកួត​ជើង​ទី ២ El Clasico ដ៏​កក្រើក​នៅ​អេស្ប៉ាញ​ហើយ

នា​ជំនួប​ El Clasico កាល​ពី​ជើង​ទី ១ កន្លង​ទៅ​បាន​បញ្ចប់​ត្រឹម​លទ្ធផល ០-០ ដោយ​ឡែក​កាលបរិច្ឆេទ​សម្រាប់​ជើង​ទី ២ ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ទឹកដី Estadio Santiago Bernabeu បាន​ប្រកាស​ហើយ។

នោះ​គឺ​ចំ​ថ្ងៃ​ទី ១ មិនា ម៉ោង ២១:០០ នាទី​យប់​ម៉ោង​នៅ​អេស្ប៉ាញ ពោល​គឺ​ឆ្លង​ចូល​ព្រឹក​ថ្ងៃ​ចន្ទ​ទី ២ មិនា វេលា​ម៉ោង ០៣:០០ នាទី​រសៀល​ម៉ោង​នៅ​កម្ពុជា។ នៅ​អំឡុង​ពេល​នោះ Barcelona ក៏​មាន​ភារកិច្ច​សំខាន់​ត្រូវ​ជួប Napoli ខណៈ Real Madrid ត្រូវ​តតាំង Man City សម្រាប់​ជើង​ទី ២ វគ្គ ១៦ ក្រុម ពោល​គឺ​ស្មុគស្មាញ​ខ្លាំង​សម្រាប់​ក្រុម​ទាំង​ពីរ។

រំឭក​ថា​បច្ចុប្បន្ន​ទាំង Barcelona និង Real Madrid មាន​ ៤០​ ពិន្ទុ​ស្មើ​គ្នា​ឈរ​កំពូល​តារាង LaLiga ដែល​មក​ទល់​ពេល​នេះ​ឈាន​ចូល​ដល់​ជុំ​ទី ១៩ ហើយ៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT