• Hazard ​ទទួល​ស្គាល់​ខ្លួន ​ឡើង​ទម្ងន់​ខ្លាំង​ពិត​មែន​

    ​ខ្សែ​បម្រើ​ប្រយុទ្ធ Eden Hazard ​បាន​រង​របួស​ខកខាន​ចូល​លេង​ឱ្យ​ក្រុម Real Madrid ​ប្រមាណ​ជា​ជិត​២​ខែ​មក​ហើយ។ ខណៈ​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​រង់ចាំ​មើល​ថ្ងៃ​ត្រលប់​មក​វិញ​របស់​រូបគេ។

    ​ជាមួយ​ការ​របួស​និង​ទម្រង់​លេង​មិន​ល្អ​របស់​ខ្លួន ​នា​រដូវ​កាល​នេះ Hazard ​បាន​និយាយ​ដូច្នេះ​ថា​៖ “ខ្ញុំ​មិន​អាច​កុហក​បាន​ទេ ​ខ្ញុំ​ពិត​ជា​ឡើង​ទម្ងន់​មែន។ ​ដូច​ដែល​ខ្ញុំ​បាន​និយាយ​អីចឹង ​នៅ​ពេល​វិស្សមកាល ​ខ្ញុំ​មិន​បាន​ហាត់​ប្រាណ​ឡើយ ​ហើយ​ខ្ញុំ​បាន​ឡើង​៥​គីឡូ ប៉ុន្តែ​ខ្ញុំ​ក៏​ព្យាយាម​សម្រក​វា​មក​វិញ​ដែរ។ រដូវ​កាល​ដំបូង​តែងតែ​ពិបាក​សម្រាប់​កីឡាករ​គ្រប់​គ្នា ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​ប្រសើរ​ឡើង​នៅ​ពេល​ឆាប់​ៗ”។

    Hazard ​ជា​កីឡាករ​ដែល​អ្នក​គាំទ្រ​ក្រុម Real Madrid ​រំពឹង​ថា​នឹង​លេចធ្លោ​ខ្លាំង​មិន​ខាន ព្រោះ​កាល​នៅ​CHelsea ​រូបគេ​ពិត​ជា​លេង​បាន​ល្អ​ខ្លាំង​មែនទែន។ តែ​ជាក់​ស្ដែង ​ពាក់​កណ្ដាល​រដូវ​កាល​មក​ហើយ រូបគេ​មិន​អាច​បំពេញ​តម្រូវ​ការ​របស់​អ្នក​គាំទ្រ​ឡើយ។ ​ហើយ​ទើប​របួស​រហូត​ដល់​ជិត​២​ខែ​ថែម​ទៀត​ផង៕ប្រភព៖ Marca


    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT