Mata ​ស៊ុត​១​គ្រាប់ ​ជួយ Man Utd ​ឡើង​ជុំ​ទី​៤ ​ពាន FA Cup ​

​ខ្សែ​បម្រើ Juan Mata ​រក​បាន​១​គ្រាប់​ជួយ​ក្រុម​បិសាច​ក្រហម Manchester United ​យក​ឈ្នះ​លើ​ក្រុម Wolves ​១-០ ​កក់​កៅអី​ឡើង​ជុំ​ទី​៤​ពាន​រង្វាន់ FA Cup ។

១​គ្រាប់​ដែល​រក​បាន​យ៉ាង​ល្អ​នេះ ​នៅ​នាទី​៦៧​របស់ Mata ​នេះ ​ល្មម​សម្រាប់​ក្រុម Man Utd ដែល​ប្រកួត​នេះ​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ៗ​បាន​លេង​បង្ហាញ​សមត្ថភាព​ហើយ។ លោក Ole ​មិន​បាន​ប្រើ​ប្រាស់​ឈុត​ដំបូង​របស់​ខ្លួន​ឡើយ បើ​ទោះ​ជា​ប៉ះ​ក្រុម Wolves ​ដែល​ជា​ក្រុម​ខ្លាំង​មួយ​ក៏​ដោយ។

លោក Ole ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​នេះ​ជា​ប្រកួត​ដ៏​ល្អ​មួយ ​ហើយ Mata ​បាន​ជួយ​ក្រុម​ឡើង​វគ្គ​បន្ដ។ វា​ជា​ការ​ប្រកួត​ដែល​អ្នក​គាំទ្រ​ពេញ​ចិត្ត ជាមួយ​ទម្រង់​លេង​ប្រយុទ្ធ​របស់​ក្រុម​ក្មេង​ៗ​។ Man Utd ​នៅ​តែ​បន្ដ​ការ​ផ្ដល់​ឱកាស​ឱ្យ​ក្មេង​ៗ​បាន​បង្ហាញ​សមត្ថភាព​ជា​និច្ច ព្រោះ​ពួកគេ​ជា​អនាគត​របស់​ក្រុម​បិសាច​ក្រហម៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT