ដំណឹងផ្លូវការបានចុះផ្សាយនៅមុននេះបន្តិចបានឲ្យដឹងថាក្លឹប Tottenham Hotspur បានឈានដល់កិច្ចព្រមព្រៀងផ្លូវការយក Gedson Fernandes លើលក្ខខណ្ឌខ្ចីជើង ១៨ ខែចេញពី Benfica ហើយ។
កីឡាករវ័យ ២១ ឆ្នាំរូបនេះ នឹងប្រើប្រាស់អាវលេខ ៣០ នៅក្លឹប Spurs ដែលក្រុមរបស់លោក Jose Mourinho មានសិទ្ធទិញផ្តាច់នៅចុងបញ្ចប់រដូវកាល ២០២០-២១។
បញ្ជាក់ថាកន្លងមក Fernandes ក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹបនៅ Premier League ដូចជា West Ham ផងដែរ តែទីបំផុតបែរជាមកធ្លាក់ដល់ក្លឹប Tottenham ឯណេះវិញ។ បើតាមដឹង Spurs អាចទិញផ្តាច់ក្នុងតម្លៃខ្លួនប្រមាណ ៥៦ លានផោន៕ ប្រភព៖ AF