តា Perez ដាក់​មួយ​ម៉ាត់​រឿង​ចង់​បាន Pogba ឬ​អត់ ល្មម​អ្នក​សារព័ត៌មាន​អន់ចង់

លោក Florentino Perez ត្រូវ​បាន​អ្នក​សារព័ត៌មាន​សួរនាំ​អំពី​រឿងរ៉ាវ​ចង់​បាន​ Paul Pogba មក​កាន់​ក្លឹប Real Madrid ឬ​អត់ នៅ​កិច្ចសម្ភាសន៍​មួយ​ក្រោយ​បញ្ចប់​ការ​ប្រកួត​យក​ឈ្នះ​លើ At Madrid នៅ​ទឹកដី​អារ៉ាប៊ីសាអូឌីត​កន្លង​ទៅ។

ភ្លាម​នោះ​ប្រធាន​ក្លឹប Madrid បាន​លេងសើច​នៅ​ពាក្យ​អស់​សំណើច​មួយ​ឃ្លា មុន​ដើរ​ចេញ​ទៅ​ទាំង​ស្នាម​ញញឹម ដោយ​និយាយ​ថា៖ “ខ្ញុំ​អត់​ដឹង​ថា Pogba ជា​នរណា​គេ​ផង?”។

នេះ​ជា​ចម្លើយ​ឈឺចាប់​មួយ​សម្រាប់​អ្នក​សារព័ត៌មាន ប៉ុន្តែ​វា​នៅ​តែ​មិន​ទាន់​អាច​បញ្ចប់​ដដែល ថា​ចចាមអារ៉ាម​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​ឬ​អត់។ ស្រប​ពេល​បច្ចុប្បន្ន​សភាពការ​របស់ Pogba នៅ United ហាក់​ស្ងប់ស្ងាត់​ឈឹង ទន្ទឹម​ដែល R.Madrid ក៏​ចេះ​តែ​ទទួល​បាន​ជោគជ័យ​ទៅ​មុខ​នា​រដូវ​កាល ២០១៩/២០ ពោល​គឺ​មាន​ប្រៀប​ជាង Barcelona ទៅ​ទៀត៕ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT