Giroud ​ត្រៀម​ធ្វើ​តេស្ដ​សុខភាព​នៅ​ក្លឹប​ថ្មី ​ចុង​សប្ដាហ៍​នេះ​

ប្រភព​នៅ​អេស្ប៉ាញ​បាន​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Olivier Giroud ​នឹង​ធ្វើ​តេស្ដ​សុខភាព​ជាមួយ​ក្រុម Inter Milan ​នៅ​ចុង​សប្ដាហ៍​នេះ ​មុន​ការ​ប្រកាស​ផ្លូវការ​ឈាន​ចូល​មក​ដល់។

Olivier Giroud ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម Chelsea ​ត្រឹម​រដូវ​កាល​នេះ។ ​ដូច្នេះ​ហើយ​ទើប​លោក Lampard ​អ្នក​ចាត់ការ​ក្រុម​តោ​ខៀវ ​ប្រាប់​ទៅ​កីឡាករ​ថា​អាច​រក​ក្លឹប​ថ្មី​លេង​បាន ​ព្រោះ​ថា​លោក​នឹង​មិន​បន្ដ​កុងត្រា​ឱ្យ​ទៀត​ទេ។ ​ស្រប​ពេល​នោះ ​ក្រុម Inter Milan ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ​ក៏​ចាប់​អារម្មណ៍​លើ​កីឡាករ​បារាំង​នេះ ​ហើយ​ទាក់ទង​ទិញ​យក​តែ​ម្ដង​ក្នុង​តម្លៃ​ខ្លួន​៥,៥​លាន​ផោន។

បើ​តាម​ប្រភព​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា​ការ​ចរចា​រវាង​ក្រុម​ទាំង​ពីរ​បាន​សម្រេច​ទៅ​ហើយ ​ដោយ​នៅ​ឡើយ​តែ​កីឡាករ​ទៅ​ធ្វើ​តេស្ដ​សុខភាព​ប៉ុណ្ណោះ។ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​នេះ ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​លោក Conte ​ដូច្នេះ​ហើយ ទើប​ព្រម​ទៅ​បន្ដ​អាជីព​នៅ​ក្លឹប​ក្នុង​ប្រទេស​អ៊ីតាលី ខណៈ​ដែល​ក្លឹប​នៅ​បារាំង​ក៏​ចង់់​បាន​រូបគេ​ដែរ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT