Spurs ​ច្រាន​ចោល​សំណើ​ Inter Milan ​ចង់​បាន Eriksen ​ក្នុង​តម្លៃ​១០​លាន​ផោន​

​ក្រុម Spurs ​បាន​ច្រាន​ចោល​សំណើ​របស់​ក្រុម Inter Milan ​ដែល​ចង់​បាន​ខ្សែ​បម្រើ​ Christian Eriksen ​ក្នុង​តម្លៃ​១០​លាន​ផោន​ទៅ​ហើយ។

​Inter Milan ​ជា​បេក្ខភាព​ឈាន​មុខ​គេ ​ក្នុង​ការ​នាំ​យ​ក Eriksen ​ចេញ​ពី​ក្រុម Spurs ​នៅ​ខែ​មករា​នេះ។ ពួកគេ​បាន​ដាក់​សំណើ​ជា​ប្រាក់​១០​លាន​ផោន ​ដើម្បី​ផ្ដាច់​កុងត្រា​ដែល​នៅ​សល់​ពី​ពេល​នេះ​រហូត​ដល់​ចប់​រដូវ​កាល​។ ប៉ុន្តែ​ត្បិត​ពេល​ខ្លី​យ៉ាង​នេះ​មែន ក្រុម Spurs ​មិន​ព្រម​ជាមួយ​តម្លៃ​ត្រឹម​១០​លាន​ផោន​នេះ​ឡើយ។ ​ក្រុម​របស់​លោក Jose Mourinho ​ទាមទារ​តម្លៃ​ខ្លួន​២០​លាន​ផោន ​ទើប​ព្រម​ឱ្យ​រូបគេ​ចាកចេញ​បាន​នា​ខែ​មករា​នេះ។

ការ​ពិត​ទៅ ​ក្រុម Inter Milan ​អាច​យក Eriksen ​ដោយ​មិន​ចំណាយ​ប្រាក់​តម្លៃ​ខ្លួន​នោះ​ទេ ​បើ​ពួកគេ​ចាំ​ដល់​រដូវ​ក្ដៅ​ខាង​មុខ។ តែ​ដោយសារ​លោក Conte ​ចង់​បាន​កីឡាករ​ថ្មី ដើម្បី​ពង្រឹង​ក្រុម​ប្រជែង​ពាន​រង្វាន់ Serie A ​នា​រដូវ​កាល​នេះ ​ទើប​ពួកគេ​តាម​ចរចា​ទិញ​យក​ពី​ក្រុម Spurs ​តែ​ម្ដង៕ប្រភព៖ Dailymail

  • Spurs ​ច្រាន​ចោល​សំណើ​ Inter Milan ​ចង់​បាន Eriksen ​ក្នុង​តម្លៃ​១០​លាន​ផោន​