លោក Valverde បានចែកផ្លូវគ្នាជាមួយក្រុម FC Barcelona ហើយ ក្រោយពីដឹកនាំក្រុមបរាជ័យក្រោមថ្វីជើង Atletico Madrid ក្នុងពានរង្វាន់ Super Cup កាលពីពេលកន្លងទៅ។
ជាមួយការចាកចេញរបស់អ្នកចាត់ការដឹកនាំក្រុមបាន២ឆ្នាំកន្លះនេះដែរ ធ្វើឱ្យ Lionel Messi ដែលជាប្រធានក្រុមបង្ហាញចំណាប់អារម្មណ៍និងជូនពរដែរថា៖ “អរគុណគ្រប់យ៉ាង។ ខ្ញុំច្បាស់ណាស់ថាអ្នកនឹងទទួលបានជោគជ័យនៅកន្លែងការងារថ្មី ព្រោះអ្នកជាអ្នកចាត់ការដ៏អស្ចារ្យមួយរូប។ សូមជូនពរឱ្យសំណាងល្អ”។
លោកValverde ដឹកនាំក្រុម Barcelona លើកពានលីគកំពូលអេស្ប៉ាញ ហើយរដូវកាលនេះ ពួកគេក៏កំពុងស្ថិតនៅលេខ១ផងដែរ។ ការដកតំណែងរបស់លោកនេះ ត្រូវបានគេមើលឃើញថាដោយសារតែ២រដូវកាលកន្លងមក លោកដឹកនាំក្រុមលេងនៅក្រៅក្នុងពានរង្វាន់ UEFA Champions League មិនបានល្អឡើយ ដោយអាចឈ្នះគេក្នុងដីច្រើនគ្រាប់ហើយ បែរជានៅតែភ្លាត់ក្រៅដីដដែល៕ប្រភព៖ Dailymail