ប៉ះ Monaco យប់​នេះ រ៉ាដា​មួយ​រូប​របស់ PSG ដែល​ក្លឹប​អេស្ប៉ាញ​ចង់​បាន អវត្តមាន​ទៀត​ហើយ

នៅ​ប្រកួត​រវាង Monaco-PSG នា​រាត្រី​នេះ នឹង​ពុំ​មាន​វត្តមាន​ខ្សែ​ប្រយុទ្ធ Edinson Cavani នោះ​ទេ ដោយ​ក្រោម​ហេតុផល​អះអាង​ថា​មាន​បញ្ហា​ឈឺ​ផ្នែក​ក្រលៀន។

ប៉ុន្តែ​នេះ​នៅ​តែ​ជា​សញ្ញា​ដ៏​អាក្រក់​មួយ ដែល​បង្ហាញ​កាន់​តែ​ច្បាស់​ពី​អនាគត​មិន​ប្រាកដប្រជា​របស់​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ​ជាមួយ​ក្លឹប​បារាំង ទន្ទឹម​ដែល​ក្លឹប​អេស្ប៉ាញ Atletico Madrid កំពុង​ស្ល​ឈាម​ចង់​បាន​យ៉ាង​តក់ក្រហល់។

កីឡាករ​វ័យ ៣២ ឆ្នាំ​បាន​ចាប់​ផ្តើម​បាត់បង់​ឱកាស​លេង​ច្រើន បន្ទាប់​ពី Mauro Icardi ឡើង​កូដ​នៅ​ទ្រនំ​ថ្មី​របស់​គេ។ បច្ចុប្បន្ន Icardi ជា​ដៃ​គូ​ដ៏​ល្អ​មួយ​នៅ​ផ្នែក​ខាង​លើ​ជាមួយ Neymar និង Mbappe ដោយ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រក​បាន ៩ គ្រាប់​ហើយ ស្រប​ពេល Cavani ទើប​បាន ២ គ្រាប់​ប៉ុណ្ណោះ៕ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT