Puyol ឆ្លៀត​ផ្តាំ​ផ្ញើ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅ Valverde ក្រោយ​របូត​តំណែង​នៅ Barcelona

អតីត​ប្រធាន​ក្រុម​ជើង​ចាស់​នៅ​ទ្រនំ​អ្នក​មាន​បុណ្យ​គឺ Carles Puyol បាន​បង្ហាញ​ការ​សោកស្តាយ​និង​ជូនពរ​ទៅ​កាន់​លោក Ernesto Valverde បន្ទាប់​ពី​រូប​លោក​បាន​របូត​តំណែង​ជា​អ្នកចាត់ការ​ក្លឹប ក្រោយ​បរាជ័យ​នៅ Spanish Super Cup កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

Puyol បាន​និយាយ​ថា៖ “ខ្ញុំ​សូម​អរគុណ​ដល់ Valverde ហើយ​សម្រាប់​ខ្ញុំ​គិត​ថា​គាត់​ធ្វើ​បាន​ល្អ​ណាស់​ទៅ​ហើយ ដោយ​ខ្ញុំ​ចងចាំ​ពេល​ឆ្នាំ​ដំបូង​របស់​ខ្ញុំ​នៅ Barcelona វា​ពិត​ជា​ស្មុគស្មាញ ពោល​គឺ​មិន​អាច​ឈ្នះ​ពាន​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ឯ​ណោះ ហើយ Valverde គាត់​បាន​ឈ្នះ​ពាន​លីគ ២ លើក”។

អតីត​ខ្សែ​ការពារ​រូប​នេះ​បន្ត៖ “ខ្ញុំ​នៅ​តែ​ចង់​អរគុណ​ដល់​គាត់ បើ​ចាត់​ទុក​នាម​ខ្ញុំ​ជា​អ្នក​គាំទ្រ Barcelona មួយ​រូប នៅ​អ្វី​ដែល​គាត់​ធ្លាប់​សម្រេច​បាន​កន្លង​មក”។

បន្ថែម​ដល់​អ្នកចាត់ការ​ថ្មី​លោក Setien រូប​គេ​បន្ត៖ “ខ្ញុំ​សង្ឃឹម​ថា​គ្រប់​យ៉ាង​នឹង​ទៅ​បាន​រលូន ហើយ​ក៏​តែងតែ​ជូនពរ​ឲ្យ​មាន​ភាព​ល្អ​ឥតខ្ចោះ​កើត​ឡើង​សម្រាប់​ក្លឹប Barcelona ផង​ដែរ”៕ ប្រភព៖ AF

  • Puyol ឆ្លៀត​ផ្តាំ​ផ្ញើ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ទៅ Valverde ក្រោយ​របូត​តំណែង​នៅ Barcelona