(VDO) Spurs យក​ឈ្នះ Middlesbrough ឆ្លង​មក​ជុំ​ទី ៤ FA Cup ហើយ

នៅ FA Cup វគ្គ​ជុំ​ទី ៣ Round Replays កាល​ពី​យប់​មិញ Tottenham ទី​បំផុត​បាន​យក​ឈ្នះ​ទៅ​លើ Middlesbrough ហើយ​នៅ​លទ្ធផល ២-១ នៅ​ឯ​កីឡដ្ឋាន​របស់​ខ្លួន។ ការ​ប្រកួត​នេះ​គឺ​លេង​ចាញ់​ធ្លាក់​ ឈ្នះ​ឡើង បែប​នេះ​ក៏​រុញ​ឲ្យ​មាន់​ខ្នាយ​មាស​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ទាប់​នា​ជុំ​ទី ៤។

Spurs កាល​ពី​យប់​មិញ​លេង​គ្រប​ដណ្តប់​ទៅ​លើ Middlesbrough ខ្លាំង ដោយ​គ្រប់គ្រង​បាល់​សរុប ៦៩ ភាគរយ​ទៅ​ហើយ និង​មាន​ឱកាស​ស៊ុត​ ១៦ លើក​ចំ​គោលដៅ​ ៤ លើក សម្រេច​បាន​ដោយ​កីឡាករ Giovani Lo Celso នៅ​នាទី ២ និង Erik Lamela នៅ​នាទី ១៥ ស្រប​ពេល​ក្រុម​ភ្ញៀវ​ធ្វើ​បាន​ដោយ​កីឡាករ George Svaille នៅ​នាទី​ ៨៣។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=eU8zD4kAgJo

គួរ​បញ្ជាក់​ថា​យប់​នេះ​នៅ ២ គូ​ទៀត​ដែល​ត្រូវ​កាត់​សេចក្តី​បញ្ចប់​ជុំ​ទី ៣ គឺ Carlisle ត្រូវ​ប៉ះ Cardiff City និង Man Utd ត្រូវ​ប៉ះ Wolves។ ប្រកួត​ជុំ​បន្ទាប់​ចាប់​ផ្តើម​ឡើង​ពី​ថ្ងៃ​ទី ២៥ មករា​ត​ទៅ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT