(VDO) Lukaku ស៊ុត​ពីរ​គ្រាប់​ទាញ​ Inter Milan ឆ្លង​ទៅ​វគ្គ ៨ ក្រុម Coppa Italia

ក្លឹប Inter Milan បាន​យក​ឈ្នះ​ទៅ​លើ Cagliari នៅ​ឯ​កីឡដ្ឋាន San Siro កាល​ពី​យប់​មិញ ដោយ​លទ្ធផល ៤-១។ ជ័យជម្នះ​នេះ​បាន​រុញ​ឲ្យ Inter មាន​ឱកាស​ឆ្លង​ទៅ​កក់​កៅអី​វគ្គ ៨ ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ Coppa Italia។

បើក​ឆាក​នាទី​ទី ១ Lukaku រក​បាន​មួយ​គ្រាប់​មុន រហូត​ដល់​នាទី ៤៩ ទើប​រូប​គេ​បំបែក​បាន​គ្រាប់​បាល់​ទី​ពីរ​សម្រាប់​ខ្លួន​ឯង។ ក្នុង​នោះ Borja Valero និង Andrea Ranocchia ក៏​រក​បាន​ម្នាក់​មួយ​គ្រាប់​ផង​ដែរ។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

រំឭក​ថា​រាត្រី​នេះ​មាន ៣ គូ​សំខាន់​ផ្សេង​ទៀត​ដែល​ត្រូវ​រក​ក្រុម​ឡើង​ទៅ​វគ្គ​បន្ទាប់​មាន​ជំនួប Fiorentina-Atalanta , AC Milan-SPAL និង Juventus-Udinese មុន​ពេល​ Parma ត្រូវ​ជួប Roma នៅ​ថ្ងៃ​សុក្រ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT