​មហាសេដ្ឋី​ម្នាក់ ​ថា​នឹង​ទិញ​ក្លឹប Arsenal ​នៅ​ឆ្នាំ​២០២១ ​ឱ្យ​បាន​

លោក Aliko Dangote ​សេដ្ឋី​មាន​បំផុត​នៅ​អាហ្វ្រិក ​បាន​បង្ហើប​គម្រោង​ទិញ​យក​ក្លឹប Arsenal ​ឱ្យ​បាន​នៅ​ឆ្នាំ ២០២១ ​ក្រោយ​ពី​ពេញ​ចិត្ត​ក្រុម​នេះ​ជា​ច្រើន​ឆ្នាំ​មក​នេះ។

លោក Aliko ​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​ជាង​៨​ពាន់​លាន​ដុល្លារ។ ​លោក​រក​ស៊ី​ជំនួញ​ប្រេង ​ស៊ីម៉ង់ ​និង​នាំ​ចេញ​ចូល​របស់​របរ​ជា​ច្រើន​ទៀត។ ​បុរស​វ័យ​៦២​ឆ្នាំ​នេះ ​ជា​អ្នក​គាំទ្រ​ក្រុម​កាំភ្លើង​ធំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ប៉ុន្តែ​ក៏​សោកស្ដាយ​នៅ​ពេល​ឃើញ​ក្រុម​ខ្លួន​ស្រលាញ់​លេង​មិន​បាន​ល្អ​ប៉ុន្មាន​រដូវ​កាល​មក​នេះ។

​លោក Aliko ​ចង់​ស្រោចស្រង់​ក្លឹប​ធំ​នៅ​អង់គ្លេស​នេះ​ឱ្យ​ខ្លាំង​ឡើង​វិញ ​ដោយ​គ្រោង​ដេញ​ថ្លៃ​យក​នៅ​ឆ្នាំ​នេះ​តែ​ម្ដង ​ហើយ​សង្ឃឹម​ថា​នឹង​បាន​ផល​នៅ​ត្រឹម​ឆ្នាំ​២០២១​ខាង​មុខ។ ​លោក​ថា ​កាំភ្លើង​ធំ Arsenal ​ជា​ក្លឹប​ល្អ​នៅ​អង់គ្លេស ​ហើយ​វា​ល្មម​សម្រាប់​ពួកគេ​ត្រលប់​ទៅ​រក​ភាព​អស្ចារ្យ​របស់​ខ្លួន​វិញ​ហើយ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT