Man Utd ​កាន់​តែ​កៀក ​បាន Bruno ​មែនទែន​ហើយ​

​ក្រុម Manchester United ​កាន់​តែ​កៀក​ទិញ​បាន​ខ្សែ​បម្រើ​ Bruno Fernandes ​ពី​ក្រុម Sporting ​មែនទែន​ហើយ ​ក្រោយ​ពី​ការ​ចរចា​គ្នា​ច្រើន​ថ្ងៃ​មក​នេះ​។

ក្រុម Man Utd ​បាន​ដាក់​តម្លៃ​៥០​លាន​ផោន ​បូក​ថែម​ប្រាក់ add-on ​១០​លាន​ផោន​ទៀត ប្រសិន​បើ​រូបគេ​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​រង្វាន់​បាន។ ​ស្រប​ពេល​ក្រុម Sporting ​វិញ ​ពួកគេ​ទាមទារ​យក​៦៤​លាន​ផោន​ផ្ដាច់​តែ​ម្ដង ​ដោយ​មិន​ចង់​បាន​ប្រាក់ Bonus ​អ្វី​ទៀត​នោះ​ទេ។ ​ដោយសារ​តែ​តម្លៃ​ខុស​គ្នា​បន្តិច​បន្ដួច​នេះ​ហើយ ទើប​បាន​គេ​យល់​ឃើញ​ថា​ការ​ផ្ទេរ​កីឡាករ​ព័រទុយហ្គាល់​ម្នាក់​នេះ អាច​នឹង​កើត​មាន​ក្នុង​ខែ​មករា​នេះ​ហើយ។

កីឡាករ​វ័យ​២៥​ឆ្នាំ​ខាង​លើ​នេះ ​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​ជាមួយ​ក្រុម Sporting ​ហើយ​ក្រុម​លោក Ole ​ក៏​ចង់​បាន​តាំង​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​ដែរ។ ​សាមី​ខ្លួន ​នៅ​ខែ​មករា​នេះ​បាន​បង្ហើប​ពី​បំណង​ចង់​ផ្លាស់​មក​លេង​នៅ Old Trafford ​ដោយ​ខ្លួន​ឯង ​ក្រោយ​ពី​ចំណាយ​ពេល​នៅ Sporting ​តាំង​ពី​ឆ្នាំ ២០១៧ ​បង្ហាញ​ខ្លួន​៨១​ប្រកួត​​និង​រក​បាន​៣៩​គ្រាប់៕ប្រភព៖ Dailymail


 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT