គ្រូ​ថ្មី Barca ​ថា​ចង់​ឃើញ Messi ​លេង​បាល់​រហូត​ដល់​ខ្លួន​ស្លាប់​

​លោក Quique Setien ​គ្រូ​បង្វឹក​ថ្មី​របស់​ក្រុម FC Barcelona ​ធ្លាប់​បាន​និយាយ​ថា​លោក​ចង់​ឃើញ​ខ្សែ​ប្រយុទ្ធ Lionel Messi ​លេង​បាល់​រហូត​ដល់​ខ្លួន​បាត់​បង់​ជីវិត។

​ក្លឹប Barcelona ​បាន​ដក​លោក Valverde ​ចេញ​ពី​តំណែង​ ហើយ​ប្រកាស​តែងតាំង​លោក Quique Setien ​មក​កាន់​បន្ដ​ជាមួយ​កុងត្រា​២​ឆ្នាំ​កន្លះ​ភ្លាម​វិញ​តែ​ម្ដង។ ​មិន​ទាន់​មាន​ការ​បង្ហាញ​ខ្លួន​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្នក​ចាត់ការ​ថ្មី​នេះ ​ធ្លាប់​សរសើរ​ក្លឹប Barcelona ​ជា​ពិសេស​កីឡាករ Lionel Messi ​ខ្លាំង​មែនទែន ​កាល​គ្រា​លោក​នៅ​ដឹក​នាំ​ក្រុម Real Betis ​។

បុរស​វ័យ​៦១​ឆ្នាំ​ខាង​លើ​នេះ បាន​និយាយ​ថា​៖ “ខ្ញុំ​ចាប់​ផ្ដើម​យល់​ច្បាស់​ពី​បាល់ទាត់ ​នៅ​ពេល​បាន​ឃើញ​ទម្រង់​លេង​របស់​ក្រុម Barcelona ​ក្រោម​ការ​ដឹក​នាំ​របស់​លោក។ ​ពួកគេ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ក្នុង​ការ​ដឹក​នាំ​ក្រុម។ ​បាល់ទាត់​មិន​មែន​មើល​តែ​លើ​លទ្ធផល​នោះ​ទេ វា​ត្រូវ​មើល​លើ​ទម្រង់​លេង​ក្រុម​ទាំង​មូល​ផង​ដែរ។ ​និយាយ​ពី Messi ​វិញ ​គាត់​តែងតែ​ធ្វើ​ឱ្យ​ប្លែក​គ្រប់​សប្ដាហ៍​ទាំង​អស់ ​ខ្ញុំ​ចូល​ចិត្ត​មើល​គាត់​លេង ​ហើយ​សង្ឃឹម​ថា​គាត់​នឹង​លេង​បាល់​រហូត​ដល់​ខ្ញុំ​អស់​ជីវិត”៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT