ខ្សែប្រយុទ្ធ Thomas Muller របស់ក្រុម Bayern Munich បានបង្ហើបគម្រោងចាកចេញពីក្លឹបនេះហើយនាចប់រដូវកាលនេះ ក្រោយពីចំណាយពេលដល់ទៅ២០ឆ្នាំនៅទីនេះ។
Muller ចូលហាត់នៅថ្នាល Bayern តាំងពីឆ្នាំ ២០០០កន្លងទៅ ហើយរូបគេបានឡើងលេងឈុតធំ និងបន្ដរហូតដល់ឆ្នាំ ២០២០នេះ។ យ៉ាងណាមិញ រយៈពេលលេងដ៏យូរ របស់ខ្សែប្រយុទ្ធរូបនេះអាចនឹងឈានដល់ពេលចាកចេញដើម្បីទៅរកក្លឹបថ្មីដងស្រង់បទពិសោធហើយ។ Muller បាននិយាយនៅថ្ងៃនេះថា រូបគេអាចនឹងចាកចេញពីក្រុមនាចប់រដូវកាលនេះ ក្នុងន័យស្វែងរកការប្រកួតប្រជែងថ្មី ក្រៅពីលីគអាល្លឺម៉ង់។
កីឡាករវ័យ៣០ឆ្នាំនៅសល់កុងត្រាជាមួយក្រុម Bayern Munich រយៈពេល១៨ខែទៀត។ ក្នុងអាជីពរបស់គេនេះ បានជួយក្រុមឈ្នះពានលីគកំពូលអាល្លឺម៉ង់៨ដង Cup ៥ដង និង UEFA Champions League ១ដងផងដែរ៕ប្រភព៖ Dailymail