ឈ្នះ Spanish Super Cup ​ថ្ងៃ​មុន ដឹង Real Madrid បាន​ប្រាក់​រង្វាន់​ប៉ុន្មាន​លាន​អត់?

ក្លឹប Real Madrid បាន​យក​ឈ្នះ​ទៅ​លើ Atletico Madrid តាម​រយៈ​បាល់​ ១១ ម៉ែត្រ​ថែម​ម៉ោង ដោយ​លទ្ធផល ៤-១។ ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ បាន​ជួយ​ឲ្យ​ក្លឹប Real Madrid ទទួល​បាន​ប្រាក់​រង្វាន់​ដល់​ទៅ ១២ លាន​អឺរ៉ូ​ឯ​ណោះ។

តាម​ពិត​ទៅ​ប្រាក់​រង្វាន់​ដែល​ទទួល​បាន​សម្រាប់​ពាន​នេះ​គឺ​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អេស្ប៉ាញ​ទាំង​ស្រុង​តែ​ម្តង។

ជា​លទ្ធផល​គិត​មក​ទល់​ពាក់​កណ្តាល​រដូវ​កាល ២០១៩/២០ ស្តេច​ស Madrid បាន​ប្រាក់​រង្វាន់​សរុប ៤៧ លាន​អឺរ៉ូ រួច​ទៅ​ហើយ ដោយ​មាន ១២ លាន​អឺរ៉ូ​នៃ​បាន Spanish Super Cup និង ៣៥ លាន​អឺរ៉ូ​ផ្សេង​ទៀត​ពី​ការ​ឆ្លង​កាត់​នៅ UEFA Champions League។

ពាន​រង្វាន់ Champions League សហព័ន្ធ​អេស្ប៉ាញ​បាន​ផ្តល់​ជូន ១៥ លាន​អឺរ៉ូ​សម្រាប់​ក្លឹប​ដែល​បាន​ចូល​លេង​វគ្គ​ចែក​ពុល និង ១០ លាន​អឺរ៉ូ​ផ្សេង​ទៀត​ប្រសិន​អាច​ឆ្លង​កាត់​ដល់​វគ្គ ១៦ ក្រុម ហើយ ១០ លាន​អឺរ៉ូ​បន្ថែម​ទៀត​ប្រសិន​អាច​ឈ្នះ ៣ ស្មើ ២ យ៉ាង​ទាប​នៅ​ ៦ ប្រកួត​ក្នុង​វគ្គ​ចែក​ពូល។ ជាង​នេះ​រៀងរាល់​ជ័យជម្នះ​មួយ​ប្រកួតៗ ក្លឹប​ទទួល​បាន​ ២.៧ លាន​អឺរ៉ូ និង ស្មើ​បាន ៩០០ ០០០ អឺរ៉ូ៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT