Lukaku និង Ronaldo បាន​ត្រឹម ១៤ គ្រាប់​ទេ ខណៈ​ម្នាក់​នេះ ២០ គ្រាប់​បាត់​ហើយ​នៅ Serie A

ចំណាត់ថ្នាក់ Top Scorer គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ១៣ មករា នេះ​ហាក់​ពុំ​មាន​ការ​ប្រែប្រួល​ខ្លាំង​នោះ​ទេ ត្បិត​អី Cristiano Ronaldo ចូលរួម​ចំណែក​ស៊ុត​មួយ​គ្រាប់​ឲ្យ​ក្លឹប Juventus កាល​ពី​យប់​មិញ​ក៏​ដោយ។

Cristiano Ronaldo ​បច្ចុប្បន្ន​មាន ១៤ គ្រាប់​និង Assist ២ លើក​ស្មើ​ជាមួយ Romelu Lukaku ឈរ​នៅ​ចំណាត់ថ្នាក់​ទី ២ ដូច​គ្នា នាំ​មុខ Joao Pedro មាន ១១ គ្រាប់​និង Lautaro Martinez មាន ១០ គ្រាប់។

យ៉ាងណាមិញ​បើ​ធៀប​នឹង​កីឡាករ​ឈរ​កំពូល​តារាង គឺ Ciro Immobile មាន​ដល់​ទៅ ២០ គ្រាប់​ឯ​ណោះ ពោល​គម្លាត​ខុស​គ្នា​ដល់​ទៅ ៦ គ្រាប់។

រំឭក​ថា​គិត​មក​ទល់​នេះ Serie A ឆ្លង​កាត់​ជុំ​ទី ១៩ ហើយ​ ដោយ Juventus កំពុង​ឈរ​នៅ​កំពូល​តារាង​មាន ៤៨ ពិន្ទុ ស្រប​ពេល Inter Milan មាន ៤៦ ពិន្ទុ​ឈរ​លេខ ២ និង Genoa, Brescia, SPAL ជា​ក្រុម​បាត​តារាង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT