ជប៉ុនឆ្នាំនេះអន់ខ្លាំង!​ធ្លាក់ចេញពាន AFC U23​Championship បាត់​ទៅ​ហើយ

លទ្ធផល​ចាញ់​២​ប្រកួត​បើកឆាកក្នុង​ពូល​ B ក្រុមជម្រើស​ជាតិ​ជប៉ុន​វ័យ​ក្រោម២៣ឆ្នាំអស់​ផ្លូវ​បន្ត​ដង្ហើម​លេង​ពាន​រង្វាន់ AFC U23 Championship 2020 បន្ត​ទៀត​ហើយ​ថ្វី​ត្បិត​នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃក៏​ដោយ។

ប្រកួត​ទី​មួយក្នុង​ពូល ក្រុម​សាមូរ៉ៃមួយនេះ​បានរងបរាជ័យក្រោមថ្វី​ជើង U23ស៊ីរី ១​ទល់​០​ហើយ​ការ​ប្រកួត​ទី​២​បន្ត​ចាញ់​ U23អារ៉ាប៊ីសាអូឌីត​ដែល​លទ្ធផល​នេះ​សូម្បី​ត្រឹង​យក​លេខ​២​ក្នុង​ពូល​ក៏​មិន​អាច​ដែរ។​នេះ​គឺ​ជា​បរាជ័យធ្ងន់ធ្ងរមួយ​របស់​ពួក​គេ​ស្រប​ពេល​ចុង​ឆ្នាំ​នេះ​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះការ​ប្រកួត​ 2020 Olympic Games ។​ទឡ​បី​ធ្លាក់​ចេញ​ពី​ពាន​នេះ​ក៏​ដោយ! U23ជប៉ុន​នៅ​តែ​មានកៅអី​លេង​ 2020 Olympic Games ដោយ​សារ​ជា​ក្រុមម្ចាស់​ផ្ទះ។

ម្ចាស់​ការពារដំណែង​ជើងឯក U23 🇺🇿 UZBEKISTAN នៅ​តែ​មានឱកាស​ឡើង​ទៅ​វគ្គ​៨ក្រុមចុង​ក្រោយ ប្រសិន​បើ​ពួក​គេ​អាច​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ U23​ចិន​ដែល​ធ្លាក់​ទៅ​តាម​ជប៉ុន​ដែរ​ក្នុង​ពូល C។ កូរ៉េខាងត្បូង​គឺ​ជា​ក្រុម​មុន​គេ​បាន​ឡើង​ទៅ​វគ្គ​៨ក្រុម​ចុថងក្រោយ​2020 AFC U23 Championship បន្ទាប់​ពី​ឈ្នះ​២​ប្រកួត​ក្នុង​ពូល C ខណៈ​ការ​ប្រកួត​ទី​២​ឈ្នះ​ U23អ៊ីរ៉ង់​២​ទល់​១។


.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT