លោក Pep Guardiola បានសរសើរសមត្ថភាពរបស់ Sergio Aguero ថាជាខ្សែប្រយុទ្ធល្អបំផុតដែលលោកបានដឹកនាំ ប៉ុន្តែនេះនៅតែមិនអាចយកទៅធៀបជាមួយ Messi បានដដែល។
Aguero រកបាន Hat-trick ជួយក្រុម Man City យកឈ្នះលើក្រុម Aston Villa ៦-១ ក្នុងការប្រកួតលីគកំពូលអង់គ្លេសនៅយប់មិញ។ វាជាកំណត់ត្រាមួយសម្រាប់ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះឱ្យក្រុម Man City ។ លោក Pep បានសរសើរថាកីឡាកររូបនេះជាវីរបុរសរបស់ក្លឹប ហើយវត្តមានរបស់គេ តែងតែធ្វើឱ្យការប្រកួតប្រែប្រួលជានិច្ច។
តែបើយកទៅប្រៀបជាមួយ Messi វិញ លោក Pep បានបញ្ជាក់ថាវាមិនអាចទៅរួចនោះទេ។ អតីតអ្នកចាត់់ការក្រុម Barcelona នេះ បាននិយាយថា៖ “Messi គឺល្អបំផុតហើយ។ Messi គឺជាកីឡាករលេខ ៩ ១០ ១១ ៧ ៦ ៥ ៤ ប៉ុន្តែ Segio គឺជាម្នាក់ក្នុងចំណោមលេខទាំងអស់នេះ។ យើងមិនអាចប្រៀបធៀបពួកគេបានទេ”៕ប្រភព៖ Dailymail