ការប្រកួតពានរង្វាន់ AFF U-19 Championship បង្ហាញលទ្ធផលមួយគូនាល្ងាចនេះ គឺ U-19 កម្ពុជា ប្រកួតចាញ់ U-19 ម៉ាឡេស៊ី ២-០ ខណៈដែលក្រុមជម្រើសជាតិបាល់ទាត់នារី ប្រកួតចាញ់ថៃ ១១-០ក្នុងពានរង្វាន់ AFF Women’s Championship ។
លទ្ធផលនេះគឺជាលទ្ធផលបរាជ័យទីពីរហើយរបស់ជម្រើសជាតិនារី ពោលគឺក្រោយពីពួកគេចាញ់ម៉ាឡេស៊ី ៤-០ កាលពីថ្ងៃច័ន្ទកន្លងទៅ នឹងធ្វើឲ្យពួកគេមាន ៣ពិន្ទុ ប៉ុណ្ណោះពីការប្រកួត ៣លើកក្នុងពូល A ។
ក្រឡេកទៅក្រុមយុវជនអាយុក្រោម១៩ឆ្នាំវិញ នេះគឺជាបរាជ័យទីមួយ ក្រោយពួកគេបានបំបាក់ ព្រុយណេ ៥-០ កាលពីថ្ងៃច័ន្ទកន្លងទៅ ។
ឆ្លងកាត់ពីរប្រកួត ពួកគេមាន ៣ពិន្ទុស្មើជាមួយនឹងម៉ាឡេស៊ី និងសល់ពីរប្រកួតទៀតដើម្បីបញ្ចប់វគ្គជម្រុះពូល B ក្នុងនោះគឺថ្ងៃសុក្រ ត្រូវប៉ះមីយ៉ាន់ម៉ា និងថ្ងៃអាទិត្យត្រូវជួប ទីម័រខាងកើត ៕