Kazu ​វ័យ​៥២​ឆ្នាំ ​បន្ដ​កុងត្រា​ជាមួយ ​Yokohama ​១​រដូវ​កាល​ទៀត​ហើយ​

Kazu Miura ​វ័យ​៥២​ឆ្នាំ ​ជា​កីឡាករ​បាល់ទាត់​អាជីព​ចាស់​ជាង​គេ​បំផុត​នៅ​លើ​លោក ដែល​អាច​បន្ដ​លេង​បាន​ជាមួយ​ក្រុម Yokohama FC ​ក្រោយ​ពី​លោក​បាន​សម្រេច​បន្ដ​កុងត្រា​១​រដូវ​កាល​ទៀត។

​នៅ​ថ្ងៃ​ទី​២៦​ខែ​ក្រោយ​នេះ Kazu ​នឹង​ចូល​ដល់​វ័យ​៥៣​ឆ្នាំ​ហើយ ប៉ុន្តែ​រូបគេ​នឹង​អាច​លេង​បាន​១​រដូវ​កាល​ទៀត​ជាមួយ​ក្រុម​ជប៉ុន​ខាង​លើ​។ ​កីឡាករ​ចាស់​ជាង​គេ​លើ​លោក​នេះ ​បាន​និយាយ​ថា​៖ “ខ្ញុំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​រៀង​រាល់​ថ្ងៃ ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ក្នុង​ការ​បន្ដ​កុងត្រា​បាន​ទៀត។ ខ្ញុំ​ចង់​លេង​បាល់ទាត់​បន្ដ​ទៀត ​ហើយ​ខ្ញុំ​នឹង​លេង​វា​រហូត​ដល់​ពេល​ដែល​រាង​កាយ​បញ្ជាក់​ថា​ល្មម​ឈប់”។

ត្បិត​តែ​បន្ដ​កុងត្រា​មែន ប៉ុន្តែ​បើ​មើល​ជាក់​ស្ដែង​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​មិន​បាន​លេង​ច្រើន​នោះ​ទេ។ លោក​លេង​បាន​តែ​៥​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​ក៏​អាច​ជួយ​ក្រុម Yokohama ​បាន​កៅអី​ឡើង​លេង​លីគ​កំពូល​ជប៉ុន​បាន​ដែរ។ ​នា​រដូវ​កាល​នេះ ​លោក​នឹង​ក្លាយ​ជា​កីឡាករ​ចាស់​បំផុត​ក្នុង​លីគ​កំពូល​ជប៉ុន៕ប្រភព៖ Marca

.

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT