Simeone ​សរសើរ Valverde ជា​កីឡាករ​ឆ្លាត ​យល់​កាលៈទេសៈ​

​លោក Simeone ​អ្នក​ចាត់ការ​ក្រុម Atletico Madrid ​សរសើរ​ដល់​ខ្សែ​បម្រើ Valverde ​ជា​កីឡាករ​ឆ្លាត ​យល់​កាលៈទេសៈ​បាន​ល្អ ​ចំពោះ​ការ​ឈូស​យក​កាត​ក្រហម​កាល​ពី​យប់មិញ​។

ក្រុម Real Madrid ​លើក​បាន Super Cup ​ហើយ ​ក្រោយ​ពី​បាន​យក​ឈ្នះ​លើ​ក្រុម Atletico Madrid ​ដោយ​បាល់​កាត់​សេចក្ដី​១១​ម៉ែត្រ ៤-១ ​ក្រោយ​ពី​លេង​ស្មើ​គ្នា​នៅ​ម៉ោង​ប្រកួត​៩០​នាទី​និង​ថែម​១៥​នាទី​២​ដង​ទៀត​ក៏​នៅ​តែ​ស្មើ។ ​ក្នុង​ការ​ប្រកួត Valverde ​ដែល​បាន​កាត​ក្រហម​ដោយសារ​តែ​ឈូស Morata ​សង្គ្រោះ​បាល់​គ្រោះ​ថ្នាក់​ឱ្យ Real Madrid ​ទទួល​បាន​ពាន​រង្វាន់ Man of The Match ។ ​ខ្សែ​បម្រើ​រូប​នេះ ​ទទួល​បាន​ការ​សរសើរ​ច្រើន ​ចំពោះ​ការសម្រេច​ចិត្ត​ត្រូវ​របស់​គេ ​ដែល​អាច​ជួយ​ក្រុម​អធិរាជ​ស​ទទួល​បាន​ជោគជ័យ។

​ដោយ​សូម្បី​តែ Simeone ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម AT Madrid ​ក៏​មិន​អាច​មិន​សរសើរ​រូបគេ​បាន​ដែរ។ ​អ្នក​ចាត់ការ​សញ្ជាតិ​អាហ្សង់ទីន​បាន​បញ្ជាក់​ថា​៖ “គាត់​អាច​យល់​ច្បាស់​ពី​ការ​ប្រកួត។ ​គាត់​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ គាត់​ជា​មនុស្ស​ឆ្លាត។ ​ក្រុម​ដែល​មាន​កីឡាករ​យល់​ច្បាស់​យ៉ាង​នេះ ​គឺ​ពិត​ជា​ជោគជ័យ​មិន​ខាន”៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT