(VDO) Ronaldo រួម​ចំណែក​ជួយ Juve យក​ឈ្នះ​ Roma រំកិល​ឡើង​មក​លេខ ១ វិញ​ហើយ

Juventus បាន​យក​ឈ្នះ​ដល់​ក្នុង​ដី​របស់ Roma នៅ​លទ្ធផល ១-២ កាល​ពី​យប់​មិញ ដែល​នេះ​រុញ​ឲ្យ​ក្រុម​សេះ​បង្កង់​មាន​ ៣ ពិន្ទុ​ឡើង​មក​ឈរ​កំពូល​តារាង​ Serie A បណ្តោះ​អាសន្ន នាំ​មុខ​ពីរ​ពិន្ទុ​ធៀប​នឹង Inter Milan។

ឱកាស​លេង​របស់ Roma មាន​ប្រៀប​ច្រើន​ជាង​បើ​ធៀប​នឹង​ភ្ញៀវ Juventus ដោយ​ការ​ស៊ុត​សរុប​មាន​ដល់​ទៅ ២២ លើក ខណៈ​ក្រុម​ភ្ញៀវ​មាន​ត្រឹម ៥ លើក ប៉ុន្តែ​សំណាង​ល្អ​បាល់​កាត់​សេចក្តី​ ១១ ម៉ែត្រ​ឯ​ណោះ​ទេ ដែល​សម្រេច​មួយ​គ្រាប់​រៀង​ខ្លួន​រវាង​ក្រុម​ទាំង​ពីរ។

នៅ​នាទី​ទី ៣ Merih Demiral ស៊ុត​បាល់​បើក​ឆាក​ ក្រោយ​ខ្សែ​ការពារ​បង្ក​កំហុស​មិន​អាច​តែត​បាល់​ផុត​ពី​ការ​លើក​ Free-Kick របស់​កីឡាករ Juventus។ រហូត​ដល់​នាទី ១០ សេះ​បង្កង់​បាន​ទទួល​បាល់​ប៉េណាល់ទី​មួយ​ទៀត ដែល Cristiano Ronaldo ជា​អ្នក​សម្រេច ហើយ​ដល់​នាទី ៦៨ ទើប​បាល់​ ១១ ម៉ែត្រ​របស់ Roma កើត​ឡើង​ម្តង ដោយ​កីឡាករ Perotti៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT