ជំនួបវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup បានបញ្ចប់ទៅកាលពីយប់មិញ ដោយក្លឹប Real Madrid បានយកឈ្នះទៅលើ Atletico Madrid នៅលទ្ធផល ០-០ (បាល់ប៉េណាល់ទី ៤-១)។
ការប្រកួតដ៏ជក់ចិត្តមានការបន្ថែមម៉ោង ១៥ នាទីពីរដង រហូតអូសបន្លាយដល់ការស៊ុតប៉េណាល់ទីកាត់សេចក្តី គួបផ្សំជាមួយសំណាងនិងបច្ចេកទេសពិតៗរបស់កីឡាករ Real Madrid ផងនោះ ញាំងឲ្យ Zidane បានក្លាយជាអ្នកចាត់ការដែលដឹកនាំក្លឹបឈ្នះការប្រកួតវគ្គផ្តាច់ព្រ័ត្រម្តងទៀត។
រំឭកថាកាតក្រហមក៏បានកើតមានផងដែរទៅលើកីឡាករ Federico Valverde នៅនាទី ១១៥ ប៉ុន្តែសំណាងល្អការលេង ១០-១១ លើទីលាន King Abdullah Sport City ឆ្លងកាត់ពេលតែប៉ុន្មាននាទី។ ការស៊ុតប៉េណាល់ទី Courtois ក៏ Save បានមួយជើងផងដែរ ខណៈ Saul របស់ At ខកខានមួយគ្រាប់ដំបូងប៉ះរបាទីធ្វើឲ្យក្រុមរាងស្រងាកចិត្តបាត់ទៅហើយ៕
ទស្សនាវីដេអូខាងក្រោម៖
https://www.youtube.com/watch?v=iuZP-FNBpSM