• មក​ស្ដាប់​សម្ដី Zidane ​និង Simeone ​មុន​ប៉ះ​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ Super Cup ​យប់​នេះ​

    ក្រុម​ Real Madrid ​នឹង​ត្រូវ​តតាំង​ជាមួយ​ក្រុម Atletico Madrid ​នៅ​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ ​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Super Cup ​។មុន​ឡើង​មក​ដល់​វគ្គ​នេះ ​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ៣-១ ​ស្រប​ពេល​ក្រុម AT Madrid ​វិញ ​យក​ឈ្នះ​ក្រុម Barcelona ​ក្នុង​លទ្ធផល ​៣-២។ ​ការ​ប្រកួត Madrid Derby ​នេះ ​នឹង​ស្វិតស្វាញ​ខ្លាំង​មិន​ខាន ត្បិត​អី​ក្រុម​របស់​លោក Zidane ​នេះ ​ប៉ះ​ក្រុម Simeone ​ច្រើន​លើក​មក​ហើយ ជា​ពិសេស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA  Champions League ​តែ​ម្ដង។

    លោក Zidane ​អ្នក​ចាត់ការ​ក្រុម Real Madrid ​បាន​និយាយ​ថា​៖ “ខ្ញុំ​សប្បាយ​ចិត្ត​ក្នុង​ការ​លេង​វគ្គ​ផ្ដាច់​ព្រ័ត្រ។ Real Madrid ​រស់​ដើម្បី​ការ​ប្រកួត​វគ្គ​នេះ ​ហើយ​យើង​ធ្វើ​វា​បាន​សម្រេច​ហើយ។ វា​មិន​មាន​សម្ពាធ​អ្វី​ខ្លះ ​ជាង​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដទៃ​ទៀត​ទេ ប៉ុន្ដែ​យើង​មក​ទី​នេះ​ដើម្បីឈ្នះ​ពាន​រង្វាន់”។សម្រាប់​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​វិញ​ក៏​និយាយ​មុន​ការ​ប្រកួត​ដែរ​ថា​៖ “យើង​ដឹង​ពី​ក្រុម Real Madrid ​ច្បាស់ ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ ព្រោះ​កីឡាករ​ម្នាក់​ៗ​សុទ្ធ​តែ​មាន​សមត្ថភាព​ខ្ពស់ ព្រោះ​ពួកគេ​មាន​គ្រូ​បង្វឹក​ដែល​មាន​តែ​ពាក្យ​ថា​ឈ្នះ។ សម្រាប់​យើង​វិញ ការ​ប្រកួត​នេះ​នឹង​តានតឹង ប៉ុន្តែ​ពេល​ខ្ញុំ​ឃើញ​កីឡាករ​ខ្ញុំ​ធ្វើ​បាន​ល្អ​ពេល​ប៉ះ​ក្រុម Barcelona ​ខ្ញុំ​លែង​ខ្លាច​ក្រុម​ណា​ដទៃ​ទៀត​ហើយ”៕

    ប្រភព៖ Marca

    ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT