Klopp ​៖​ខ្ញុំ​គ្មាន​អារម្មណ៍​អី​បន្តិច​សោះ ចំពោះ​កំណត់ត្រា​ល្អ​រដូវ​កាល​នេះ​

ក្រុម Liverpool ​បាន​បង្កើត​កំណត់ត្រា​ចាប់​ផ្ដើម​រដូវ​កាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​រក​បាន​៦១​ពិន្ទុ​ទៅ​ហើយ​ឆ្លង​កាត់​ការ​ប្រកួត​ត្រឹម​២១​ប្រកួត​មក​នេះ​។ការ​ឈ្នះ​ក្រុម Spurs ​នៅ​យប់មិញ​នេះ ធ្វើ​ឱ្យ​ក្រុម Liverpool ​មាន​កំណត់ត្រា​ល្អ​មួយ ពោល​គឺ​ជា​ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត​ដល់​ទៅ​៦១​ពិន្ទុ​ឯ​ណោះ​ឆ្លង​កាត់​២១​ប្រកួត​កន្លង​មក​នេះ។ ​វា​ជា​កំណត់ត្រា​ធ្វើ​បាន​ល្អ​បំផុត​ហើយ ​ក្នុង​លីគ​កំពូល​ធំ​ៗ​ទាំង​អស់​នៅ​អឺរ៉ុប គ្មាន​ក្រុម​ណា​ធ្លាប់​ធ្វើ​បាន​ដូច្នេះ​ឡើយ។

តែ​ទោះ​ជា​ធ្វើ​អ្នក​គាំទ្រ​សាទរ​យ៉ាងណា​ក្ដី ប៉ុន្តែ​សម្រាប់​លោក Klopp ​វិញ ​គឺ​មិន​មាន​អ្វី​ដែល​ត្រូវ​អបអរ​នោះ​ទេ។ ​លោក​បាន​បញ្ជាក់​ថា​កំណត់ត្រា​ទាំង​អស់​នោះ ​មិន​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​បាន​ឡើយ អ្វី​ដែល​អាច​ជួយ​ក្រុម​ឈ្នះ​ពាន​បាន​គឺ​ការ​ខិតខំ​ប្រឹងប្រែង​បន្ដ​ទៀត​របស់​ក្រុម។ ​ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត ​ហើយ​លីគ​អង់គ្លេស ជា​លីគ​ខ្លាំង ​មិន​អាច​មើល​ស្រាល​ក្រុម​ណា​មួយ​បាន​ឡើយ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT