Jose ​បន្ទោស ​VAR ​កាត់​ក្ដី​មិន​យុត្តិធម៌​សម្រាប់​ក្រុមSpurs ​

ក្រុម Spurs ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Liverpool ​ក្នុង​លទ្ធផល ១-០ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​កាល​ពី​យប់មិញ​នេះ។​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Jose Mourinho ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Spurs ​បាន​បន្ទោស​ទៅ​លើ​បច្ចេកវិទ្យា VAR ​កាត់​ក្ដី​មិន​យុត្ដិធម៏​នោះ​ទេ។ ​លោក​មើល​ឃើញ​កំហុស​របស់ ​Andy Robertson ​ទៅ​លើ ​Tanganga ​យ៉ាង​ច្បាស់​ហើយ​សម​នឹង​ទទួល​បាន​កាត​ក្រហម ប៉ុន្តែ​បែរ​ជា​ចុង​ក្រោយ​មិន​ទទួល​បាន​កាត​ក្រហម​លើ​កំហុស​របស់​គេ​ទៅ​វិញ។

ចំណុច​នៃ​ការ​កាត់​សេចក្ដី​បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​លោក Jose ​មិន​អស់​ចិត្ត ​ហើយ​ចោទ​ថា​ VAR ​នេះ ​មិន​មាន​ប្រយោជន៍​សម្រាប់​ការ​ប្រកួត​នៅ​អង់គ្លេស​ឡើយ៕

ប្រភព៖DailyMail

  • Jose ​បន្ទោស ​VAR ​កាត់​ក្ដី​មិន​យុត្តិធម៌​សម្រាប់​ក្រុមSpurs ​