ជម្រើស​ជាតិ​ម៉ាឡេស៊ី​នឹង​ប្រកួតមិត្តភាពជាមួយ​គុយវ៉ែត​ពង្រឹង​ចំណាត់​ថ្នាក់​ FIFA

ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ី​ដែល​ស្ថិត​ក្រោមការ​ដឹកនាំរបស់​លោក Tan Cheng Hoe នឹង​ត្រូវ​បង្ហាញសមត្ថភាព​ជា​ការ​ប្រកួត​លក្ខណៈមិត្តភាព​ជាមួយ​ជម្រើស​ជាតិ​គុយវ៉ែត​ដែល​ឈរ​ចំណាត់​ថ្នាក់ ១៤៧ក្នុង​តារាង FIFA​ក្នុង​ខែ​មិថុនា​ឆ្នាំ​២០២០។

គុយវ៉ែត​គឺ​ជា​ប្រទេស​ទី​៣ក្នុង​តំបន់​អាស៊ីខាងលិច​ដែល​លេង​ទល់​នឹង​ម៉ាឡេស៊ី បន្ទាប់​ពី​បារែ៉ន និង​ប៉ាឡេស្ទីន​​ខណៈ​ពួក​គេ​បាន​ប្រកាសអំពី​ការ​យល់​ព្រម​លេង​មិត្តភាប​នេះ​ដើម្បី​រៀប​ចំ​សម្រាប់​វគ្គ​ជម្រុះ 2022 FIFA World Cup/ 2023 Asian Cup Qualifier។

តាម​ប្រភពសេច​ក្ដី​ថ្លែង​ការ​របស់​អគ្គលេខាធិកា សហព័ន្ធកីឡាបាល់​ទាត់​ម៉ាឡេស៊ី​លោក Stuart Ramalingam​ក្រុមជម្រើស​ជាតិ​ម៉ាឡេស៊ី​នឹង​រំពឹង​ថា​ជួប​ជាមួយ​គុយវ៉ែត​នៅ​កីឡដ្ឋាន​Bukit Jalil National Stadium​នៅ​ថ្ងៃ​ទី​០៤​ខែ​មិថុនា​ឆ្នាំ​២០២០ មុន​ពេល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ​លេង​ការ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល​G ជាមួយ​ម្ចាស់​ថៃ​នៅ​ថ្ងៃ​ទី០៩​ខែ​មិថុនា។
ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT