គិរីវង់ចុះកុងត្រា​កីឡាករ​ថៃ​ម្នាក់​មក​លេង​ក្នុង​លីគ​កម្ពុជារដូវ​កាល​២០២០

កីឡាករសញ្ជាតិ​ថៃ Santirat Wiang-in អតីត​កីឡាករ​លេង​នៅ​ក្លិប Buriram Unitedក្នុង​លីគ​កំពូល​ថៃ​បាន​សម្រេច​​ចិត្ត​ចូលរួម​ជាមួយ​ក្លិបគិរីវង់សុខសែនជ័យ​ដែល​លេង​ក្នុង​លីគ​កំពូល​កម្ពុជា។ 

កាសែត​មួយ​បាន​បាន​និយាយ​ថា​កីឡាករ​វ័យ៣០​ឆ្នាំ​រូបនេះ​បាន​ផ្ទេរ​មកលេង​នៅ​កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​លោក Ekaphop Photisai, ដែល​ធ្លាប់​ជា​កីឡាករ​ជម្រើស​ជាតិ​ថៃ​និង​ដឹកនាំ​ក្លិបមួយចំនួន​នៅ​ប្រទេសកំណើត​របស់​ខ្លួន​ផង​ដែរ​នោះ ខណៈ​បច្ចុប្បន្ន​លោក​កាន់​តួនាទី​ជា​គ្រូ​បង្គោលក្លិប។ កាសែត​ខាង​លើ​បាន​បន្ត​ទៀត​ថា​ Santirat បាន​មក​ហ្វឹកហាត់​និង​ប្រកួត​មិត្តភាពជាមួយ​ គិរីវង់​ហើយ​គេ​រំបឹង​ថា​នឹង​ក្លាយ​ជា​កីឡាករ​ថៃម្នាក់​គត់​ដែល​លេង​ក្នុង​លីគ​កំពូលកម្ពុជា​រដូវ​កាល​នេះ។

Santirat Wiang-in មាន​តួនាទីជា​ខ្សែ​បម្រើ​ធ្លាប់​លេង​ក្នុង​ក្លិប​ធំ​ៗ​នៅ​ប្រទេស​ថៃ​ច្រើន​មក​ហើយ​ដូច​ជា  Nakhon Phanom FC, Sisaket FC ក្នុង​លីគ​កំពូល​ថៃ, Buriram United, PTT Rayong, Sukhothai FC,  Yasothon FC , Khon Kaen FC,  Ayutthaya United  ខណៈចុ​ងក្រោយ​មក​ចូល​រួម​ជាមួយ​កីរីង់នេះឯង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT