Rodgers ​៖ Vardy ​នឹង​មិន​ត្រលប់​ទៅ​លេង​ឱ្យ​ជម្រើស​ជាតិ​អង់គ្លេស​ទេ​

លោក Brendan Rodgers ​ជឿ​ជាក់​ថា​ខ្សែ​ប្រយុទ្ធ Vardy ​របស់​ខ្លួន នឹង​មិន​ទៅ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​វិញ​ទៀត។ ​

Harry Kane ​បាន​រង​របួស​ត្រូវ​សម្រាក​យ៉ាង​តិច​៣​ខែ​ឯ​ណោះ។ ដូច្នេះ​ហើយ​ជម្រើស​ជាតិ​អង់គ្លេស ​នឹង​ត្រូវ​ស្វែង​រក​ខ្សែ​ប្រយុទ្ធ​កណ្ដាល​មក​ជំនួស​កន្លែង​នេះ។ ​ប្រភព​មួយ​ចំនួន​គិត​ថា Vardy ​ដែល​ធ្លាប់​លេង​នៅ​តំបន់​នេះ គឺ​ជា​បេក្ខភាព​សក្ដិសម​បំផុត​ហើយ​សម្រាប់​ចូល​ខ្លួន​ជំនួស។ ត្បិត​អី​រូបគេ​ក៏​ធ្លាប់​លេង​បាន​ល្អ​ជាមួយ​សមាជិក​ក្រុម​ដទៃ​ទៀត​ដែរ។

​តែ​កាល​ពី​ដើម​ឆ្នាំ​២០១៩​កន្លង​ទៅ ​ខ្សែ​ប្រយុទ្ធ​ក្រុម Leicester City ​នេះ ​បាន​ប្រាប់​ទៅ​លោក Gareth Southgate ​ថា​ខ្លួន​សុំ​ដក​ថយ​បន្តិច​ពី​ក្រុម​ជម្រើស​ជាតិ ​ហើយ​ត្រលប់​ចូល​វិញ​នៅ​ពេល​ណា​ដែល​ក្រុម​ត្រូវ​ការ​ខ្លាំង ​ឬ​កីឡាករ​សំខាន់​របួស​ច្រើន​ប៉ុណ្ណោះ។

ជាមួយ​នឹង​សម្ដី​នេះ ​លោក Rogders ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Leicester City ​ជឿ​ជាក់​ថា ​របួស​របស់ Kane មិន​អាច​ធ្វើ​ឱ្យ Vardy ​កែ​ប្រែ​ចិត្ត​ទៅ​លេង​នៅ​ជម្រើស​ជាតិ​អង់គ្លេស​វិញ​នោះ​ទេ។ រូបគេ​បាន​សម្រេច​ចិត្ត​ហើយ ​ដោយ​ចង់​ផ្ដោត​លើ​ក្រុម Leicester ​ច្រើន​ជាង ​និង​មាន​ពេល​ទំនេរ​ដើម្បី​សម្រាក​ជួបជុំ​គ្រួសារ៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT