ខ្សែ​ការពារ​បែលហ្សិក៖ ខ្ញុំ​មិន​ដឹង​បិទ Neymar ​របៀប​ណា​នោះ​ទេ

Thomas Meunier ​ខ្សែ​ការពារ​ក្រុម​ជម្រើស​ជាតិ​បែលហ្សិក ​ថា​ខ្លួន​មិន​ទាន់​រក​ឃើញ​វិធី​ដើម្បី​បិទ កីឡាករ Neymar ​របស់​ប្រេស៊ីល​បាន​នោះ​ទេ។

បែលហ្សិក ត្រូវ​តតាំង​ជាមួយ​ក្រុម​ប្រេស៊ីល ​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ FIFA World Cup 2018 ​នៅ​​ប្រទេស​រុស្ស៊ី។ ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ ​សុទ្ធ​តែ​ខ្លាំង​ដូច​គ្នា ​ហើយ​កីឡាករ​ក៏​ល្អ​រៀង​ខ្លួន ​លេង​នៅ​ក្លឹប​ធំ​ៗ ទាំង​អស់។ ​តួ​យ៉ាង​ដូចជា Thomas ​គឺ​ជា​ខ្សែ​ការពារ​បែលហ្សិក​ដែល​លេង​នៅ PSG ​ជាមួយ​កីឡាករ Neymar ​របស់​ប្រេស៊ីល​ដែរ។

ត្បិត​តែ​លេង​ជាមួយ​គ្នា​មែន ​ប៉ុន្តែ​ខ្សែ​ការពារ​វ័យ​២៦​ឆ្នាំ​ខាង​លើ ​និយាយ​ថា​ខ្លួន​មិន​ទាន់​មាន​វិធី​ដើម្បី​បិទ​មិត្ត​រួម​ក្រុម​អាជីព​ជាមួយ​គ្នា​នៅ​ឡើយ​ទេ។ “ខ្ញុំ​មិន​ដឹង​វិធី​ដើម្បី​បញ្ចប់​គាត់​នោះ​ទេ។ ​គាត់​ជា​កីឡាករ​ម្នាក់​ដែល​មិន​អាច​ព្យាករណ៍​បាន​មុន ​ថា​គាត់​នឹង​លេង​របៀប​មិច។ Neymar ​ប្រហែល​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ដែល​ខ្ញុំ​ធ្លាប់​ជួប។ យ៉ាងណាក្ដី ​ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព”។

ប្រេស៊ីល ​និង​បែលហ្សិក ​មាន​កំណត់ត្រា​ល្អ​ដូច​គ្នា ​ដោយ​៥​ប្រកួត​ចុង​ក្រោយ ពួកគេ​មិន​ដែល​ចាញ់​នោះ​ទេ។ ដូច្នេះ ​មាន​តែ​ចាំ​មើល​ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នៅ​ថ្ងៃ​ទី​៧​ខាង​មុខ​នេះ​ហើយ ​ថា​តើ​ក្រុម​ណា​មួយ​អាច​ឡើង​វគ្គ​បន្ដ ​និង​ក្រុម​ណា​ត្រូវ​ហាល​អាវ​ត្រលប់​ទៅ​ផ្ទះ​វិញ៕ប្រភព៖ DailyMail

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT