ដំណឹងមកពីអេស្ប៉ាញ បានបញ្ជាក់ថាក្រុម Barcelona កំពុងទាក់ទងយក Xavi Hernandez មកជំនួសតំណែងលោក Ernesto Valverde ភ្លាមៗតែម្ដង។
Xavi កំពុងដឹកនាំក្រុម Al Sadd ប៉ុន្តែក្លឹប Barcelona ចង់បានអតីតកីឡាកររបស់ខ្លួននេះមកដឹកនាំក្រុមវិញ។ ពួកគេកំពុងចរចាក្លឹបនៅកាតានេះ ដើម្បីសម្រេចឱ្យបានលឿនបំផុត។ ការឡើងសម្ពាធលើ Valverde នេះ កើតឡើងក្រោយពីលោកដឹកនាំក្រុមចាញ់ Atletico Madrid ក្នុងជំនួប Super Cup កាលពីពេលកន្លងទៅក្នុងលទ្ធផល ៣-២។ ក្រុមអ្នកមានបុណ្យ ផ្ដល់កុងត្រា២ឆ្នាំដល់ Xavi ប្រសិនបើគេមកដឹកនាំក្រុមនៅខែមករានេះ។
រំលឹកថាតាំងពីឆ្នាំ២០០៣មក ក្រុមអ្នកមានបុណ្យមិនដែលបណ្ដេញគ្រូចេញពីតំណែងឡើយ។ ដូច្នេះប្រសិនបើ Valverde ត្រូវបានបណ្ដេញចេញនោះ នឹងក្លាយជាគ្រូទី១ក្នុងរយៈពេល១៧ឆ្នាំចុងក្រោយ ដែលត្រូវដកចេញហើយ៕ប្រភព៖ Marca