អីយ៉ា! Man Utd ​ជិត​ទិញ​បាន​កីឡាករ​ម្នាក់​ហើយ​

ក្លឹប Manchester United ​ត្រូវ​បាន​គេ​ដឹង​ថា​ជិត​ទិញ​បាន​ខ្សែ​បម្រើ​ Bruno Fernandes ​ហើយ ​ក្រោយ​ពី​ភ្នាក់ងារ​របស់​កីឡាករ​រូប​នេះ ​កំពុង​ស្ថិត​នៅ​អង់គ្លេស​ចរចា​ជាមួយ​ថ្នាក់​ដឹក​នាំ​បិសាច​ក្រហម។

​Man Utd ​ហាន​ចំណាយ​លើ​ខ្សែ​បម្រើ​ខាង​លើ​នេះ​ក្នុង​តម្លៃ​៥៥​លាន​ផោន។ ​ការ​ចរចា​នៅ​តែ​បន្ដ ​ហើយ​ភ្នាក់ងារ​របស់ Bruno ​ក៏​កំពុង​នៅ​អង់គ្លេស ​ដើម្បី​ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​ក្នុង​ការ​ផ្ទេរ​នា​ខែ​មករា​នេះ​ផង​ដែរ។ ​​ក្រុម​បិសាច​ក្រហម​ពិត​ជា​ត្រូវ​ការ​ខ្សែ​បម្រើ​ខ្លាំង​ណាស់ ព្រោះ​ថា​ពួកគេ​កំពុង​មាន​បញ្ហា​ក្នុង​តំបន់​នេះ ​ដោយសារ​តែ​ Scott McTominay ​និង ​Paul Pogba ​របួស​មិន​អាច​ចូល​លេង​បាន។

​លោក Ole ​បាន​ទៅ​មើល​ជើង​របស់ Bruno ​ដោយ​ផ្ទាល់ ​កាល​ពី​រូបគេ​លេង​ឱ្យ​ក្រុម Sporting ​យក​ឈ្នះ​លើ​ក្រុម Porto ​។ ​លោក​ជឿ​ជាក់​ថា​កីឡាករ​រូប​នេះ​នឹង​អាច​ជួយ​ក្រុម​បាន​ច្រើន​មិន​ខាន​សម្រាប់​ការ​ប្រកួត​នា​ពេល​ខាង​មុខ ប្រសិន​បើ​អាច​នាំ​យក​បាន។ ​កីឡាករ​វ័យ​២៥​ឆ្នាំ​​រក​បាន​១២​គ្រាប់​ហើយ​នា​រដូវ​កាល​នេះ ​ស្រប​ពេល​រដូវ​កាល​មុន​រូបគេ​រក​បាន​២៧​គ្រាប់៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT