Simeone ​សរសើរ​ទម្រង់​លេង​ខ្សែ​បម្រើ​៥​នាក់​របស់ Real Madrid ​

​ក្រុម Atletico Madrid ​នឹង​ត្រូវ​ប៉ះ​ក្រុម Real Madrid ​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ Super Cup ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។​

មុន​ការ​ប្រកួត​សំខាន់​នេះ​កើត​ឡើង ​លោក Simeone ​អ្នក​ចាត់ការ​ក្រុម AT Madrid ​បាន​និយាយ​ពី​ទម្រង់​លេង​របស់ Real Madrid ​បច្ចុប្បន្ន​ថា​៖ “ក្រុម Real Madrid ​លេង​បាន​ល្អ​ណាស់​នៅ​ពេល​លេង​ទល់​ក្រុម Valencia ​។ ​ពួកគេ​អាច​លេង​បម្រើ​៥​នាក់​បាន ​ដោយ​មិន​បារម្ភ​ពី​តំបន់​ការពារ។ ពួកគេ​លេង​ដើម្បី​ឈ្នះ ​ពួកគេ​បាន​ឡើង​មក​គឺ​សក្ដិសម​ហើយ។ ​ការ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពិត​ជា​តានតឹង​សម្រាប់​ក្រុម​យើង​មិន​ខាន”។

​ក្រុម AT Madrid ​បរាជ័យ​វគ្គ​ផ្ដាច់ព្រ័ត្រ​២​ដង​នៅ UEFA Champions League ​ក្រោម​ថ្វី​ជើង​ក្រុម Real Madrid ​គឺ​ជា​កំណត់ត្រា​មិន​ល្អ​មួយ។ ​ស្រប​ពេល​លោក Zidane ​វិញ ​ដឹក​នាំ​ក្រុម Real Madrid ​បាន​ល្អ​មែនទែន​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ពោល​គឺ​៣​ដង​នៅ Champions League ​លើក​ពាន​បាន​ទាំង​៣​ដង​តែ​ម្ដង៕ប្រភព៖ Marca


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT