Spurs ​ព្យាយាម​យក​ខ្សែ​ការពារ​ម្នាក់​ពី Barcelona ​ឱ្យ​បាន​នៅ​ខែ​មករា​នេះ​

​ក្រុម Spurs ​កំពុង​តាម​ទិញ​ខ្សែ​ការពារ​ Nelson Semedo ​របស់​ក្រុម FC Barcelona ​ដើម្បី​មក​ពង្រឹង​តំបន់​ការពារ​របស់​ខ្លួន ​ក្រោយ​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​របូត​គ្រាប់​បាល់​ច្រើន។

លោក Jose Mourinho ​មើល​ឃើញ​កីឡាករ​ជា​ច្រើន ​ដើម្បី​នាំ​មក​រួម​ក្រុម។ ក្នុង​នោះ​ខ្សែ​ការពារ​គឺ​ជា​ជម្រើស​១​សំខាន់​ជាង​គេ​ផង​​ដែរ ព្រោះ Spurs ​អាច​រក​គ្រាប់​បាល់​បាន​ហើយ ប៉ុន្តែ​របូត​វិញ​ក៏​ងាយ​ៗ​ដែរ។ ​បច្ចុប្បន្ន​ពួកគេ​កំពុង​ទាក់ទង​យក Semedo ​របស់​ក្រុម Barcelona ​ដោយ​រំពឹង​ថា​អាច​យក​បាន​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន​។

កីឡាករ​វ័យ​២៦​ឆ្នាំ​នេះ ​ជា​គោលដៅ​របស់​លោក Jose ​ក៏​ព្រោះ​តែ​រូបគេ​លេង​បាន​យ៉ាង​ល្អ​នៅ​ការពារ​ស្ដាំ ទាំង​នៅ​ក្លឹប Barcelona ​នឹង​នៅ​ជម្រើស​ជាតិ​ព័រទុយហ្គាល់។ ​ប្រសិន​បើ​ក្រុម Barcelona ​មិន​លក់​ឱ្យ​គេ ​ក្រុម Spurs ​ក៏​នៅ​មាន​ជម្រើស​១​ទៀត​ដែរ ​គឺ​អាច​យក ​Emerson ​របស់​ក្រុម​ Real Betis៕ប្រភព៖ Dailymail


ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT